ថ្ងៃនេះមានការ Unlock កាក់ Aptos ដល់ទៅ 24.8 លានកាក់ឬ 200 លានដុល្លារ
ការ Unlock កាក់គឺជាការដែលអ្នកវិនិយោគឬសហគមន៏របស់កាក់នោះអាចទទួលបានកាក់ពីគម្រោងទាំងនោះដើម្បីយកទៅប្រើប្រាស់ឬលក់បានក្រោយពេលដល់ថ្ងៃដែលគម្រោងកាក់ត្រូវចែកជូនអ្នកវិនិយោគ។ជាទូទៅអោយតែមានពត៍មានទាក់ទងនឹងការ Unlock កាក់ណាមួយគឺកាក់នោះអាចធ្លាក់ថ្លៃឬយើងហៅថាពត៏មានអវិជ្ជមានចំពោះគម្រោងកាក់តែមិនមែនគម្រោងកាក់នោះមិនល្អអីទេវាអវិជ្ជមានគឺមកពីអ្នកដែលទទួលបានកាក់ក្រោយ Unlock គឺពួកគេអាចយកទៅលក់ក្នុងទីផ្សារដែលអាចធ្វើអោយតម្លៃវាធ្លាក់ចុះ។ថ្ងៃនេះកាក់ Aptos មានការ Unlock ដល់ទៅ 24.8 លានកាក់ឬស្មើនឹង 8.9% នៃចំនួនកាក់ដែលមានក្នុងទីផ្សារសរុបនិងស្មើទៅនឹង 200 លានដុល្លារហើយកាក់បន្ទាប់ដែលនឹងមានការ Unlock នៅចុងឆ្នាំនេះគឺកាក់ APE ចំនួន 26 លានដុល្លារគិតជាកាក់ APE និងកាក់ OP ដែលមានចំនួន 56 លានដុល្លារគិតជាកាក់ OP។ក្រោយពេល Unlock កាក់ APT ថ្ងៃនេះវាហាក់ដូចជាមិនបានប៉ះពាល់អ្វីខ្លាំងដល់តម្លៃកាក់នេះទេគឺអាចមកពីទីផ្សារគ្រ៊ីបតូទាំងមូលកំពុងតែឡើងខ្លាំងក៏ថាបាន។
ថ្ងៃនេះ Google ចេញគោលការណ៏ថ្មីអោយស្ថាប័នហិរញ្ញវត្ថុអាចដាក់ Ads ទាក់ទងនឹង Crypto Trust បានឬហៅថាផលិតផលជាសេវាកម្មវិនិយោគជាមួយគ្រ៊ីបតូ។នេះក៏ជារឿងមួយល្អដែលអាចជាសញ្ញាGoogle កំពុងត្រៀមស្វាគមន៏ការអនុម័ត Crypto ETF ពី SEC នៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ។
Blackrock និង Fidelity បានចូលនិយាយជាមួយ SEC កាលពីប៉ុន្មានថ្ងៃមុនទាក់ទងនឹងការអោយអ្នកវិនិយោគអាចប្តូរភាគហ៊ុនវិនិយោគលើគ្រ៊ីបតូជាមួយក្រុមហ៊ុនទាំងពីរនេះទៅជាលុយដែលក្រុមហ៊ុនទាំងពីរនេះអាចនឹងត្រូវលក់កាក់ BTC ដើម្បីប្តូរទៅជាលុយអោយអ្នកវិនិយោគវិញ។
FIFA បានជ្រើសរើស Blockchain Polygon ក្នុងការបង្កើត NFT សម្រាប់ជាសំបុត្រចូលមើល Fifa world cup final 2026 សម្រាប់ 100 នាក់ដំបូងដែលទទួលបាន NFT នេះ។
ប្រភព: