Binance ប្រកាសឈប់ប្រើកាក់ BUSD នៅថ្ងៃទី 15 ខែធ្នូនេះ

BUSD គឺជាកាក់Stable Coin របស់Binance ដោយBinance រក្សាតម្លៃកាក់ដោយតម្កល់លុយជាមួយក្រុមហ៊ុន Paxos តែដោយសារមានបញ្ហាពាក់ព័ន្ធនឹងច្បាប់សហរដ្ធអាមេរិកទើប Paxos ឈប់ផ្តល់សេវាកម្មដើម្បីបង្កើតកាក់BUSD អោយBinance។ តាំងពីពេលនោះមកBinance បានប្រកាសថាថ្ងៃអនាគតBinance នឹងឈប់ប្រើកាក់BUSD របស់ខ្លួនតែអ្នកដែលមានកាក់BUSD នៅតែអាចដូរមួយកាក់BUSD ស្មើរមួយដុល្លារដដែល។ថ្ងៃនេះBinance ក៏បានប្រកាសថាខ្លួននឹងឈប់ប្រើប្រាស់កាក់ BUSD នៅថ្ងៃទី 15 ខែធ្នូនេះដូច្នេះអ្នកដែលមានកាក់BUSD ណែនាំអោយដូរទៅជាកាក់USDT ទៅ។ហើយតាំងពីថ្ងៃទី 31 ខែធ្នូតទៅ Binance នឹងបិទមិនអោយដកកាក់ BUSD ហើយសម្រាប់អតិថិជនមួយចំនួន Binance នឹងប្តូរកាក់ BUSD ទៅជាកាក់ FDUSD ដោយស្វ័យប្រវត្តិអោយតែម្តង។

ថ្ងៃនេះលោក Michael Saylor បានប្រកាសថាក្រុមហ៊ុន MircroStrategy របស់លោកបានទិញកាក់ BTC បន្ថែមចំនួន 16,130 BTC ដែលធ្វើអោយសព្វថ្ងៃ MircroStrategy មានកាក់ BTC ចំនួន 174,530 BTC ដែលបានចំណាយលុយទិញអស់ 5.28 ពាន់លានដុល្លារមានន័យថាក្រុមហ៊ុននេះបានទិញកាក់ BTC ជាមធ្យមក្នុងតម្លៃ 30,252 $ ក្នុងមួយ BTC។

ប្រភព:

Cointelegraph