Coinbase មានទុកកាក់ BTC ដល់ទៅ 10% នៃចំនួនកាក់ BTC ដែលបានជីកមកទាំងអស់

Coinbase ជាវេបទិញនិងលក់កាក់ដ៏ល្បីឈ្មោះមួយនៅសហរដ្ធអាមេរិកបានកំពុងរក្សាកាក់ BTC អោយអ្នកវិនិយោគដល់ទៅចំនួន 948,380 BTC ឬ 25 ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ Coinbase ក៏មានរក្សាទុកកាក់ Alt Coin ផ្សេងទៀតផងដែរដូចជា Ethereum, Chainlink, USDC, Solana និង BNB Coin ផងដែរដែលសរុបកាក់ទាំងអស់មានតម្លៃដល់ទៅ 29 ពាន់លានដុល្លារ។ក្នុងចំណោមកាក់ទាំងនោះក៏មានកាក់ខ្លះត្រូវបាន SEC រាប់បញ្ចូលជាទ្រព្យសម្បត្តិវិនិយោគមិនបានសុំច្បាប់ផងដែរ។

ក្រុមអ្នកវិនិយោគកាក់ USTC (Classic) របស់គម្រោង Luna ចាស់បានបោះឆ្នោតអោយបញ្ឈប់ការបង្កើតកាក់ USTC បន្ថែមទៀត។គួរអោយដឹងផងដែរថាកាក់ USTC ត្រូវបានបង្កើតរាប់ពាន់ពាន់លានកាក់កាលពីមានហេតុ LUNA ក្ស័យធនមកហើយមកដល់ពេលនេះក្រុមអ្នកវិនិយោគលើគម្រោងនេះបានដុតបានប្រមាណ 75 ពាន់លានកាក់ឬ 1% នៃចំនួនកាក់ដែលបានផលិតមកប៉ុណ្ណោះថ្ងៃនេះអ្នកដែលមានកាក់ USTC ទាំងអស់នាំគ្នាបោះឆ្នោតអោយបញ្ឈប់ការផលិតកាក់ USTC បន្ថែម។

WorldCoin មានអ្នកចុះបញ្ធីថ្មីនៅប្រទេសឈិលីបានចំនួន 1% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះហើយ។

Upbit ដែលជាវេបសាយជួញដូរកាក់ដ៏ល្បីមួយរបស់កូរ៉េខាងត្បូងបានប្រកាសប្រាប់អ្នកវិនិយោគអោយប្រុងប្រយ័ត្នចំពោះកាក់ ​APT Token ក្លែងក្លាយដែលបង្កើតដោយក្រុមចោរហើយបាញ់ចូលក្នុងWallet របស់ អតិថិជន។ព្រោះកាក់ទាំងនោះមិនមានតម្លៃអ្វីទេ។មកដល់ពេលនេះមានអ្នកប្រើប្រាស់ Upbit យ៉ាងហោចណាស់ 100,000 អ្នកដែលទទួលបានកាក់ក្លែងក្លាយនេះក្នុង Upbit ហើយបានលក់ក្នុង Upbit។ Upbit នឹងយកលុយដែលបានពីការលក់កាក់ក្លែងក្លាយនោះមកវិញ។

ប្រភព:

Beincrypto