ក្រុមហ៊ុន MicroStrategy បានវិនិយោគលើកាក់ BTC បន្ថែមចំនួន 5,445 BTC

ក្រុមហ៊ុន Microstrategy បានទិញកាក់ BTC ចំនួន 5,445 BTC ដោយចំណាយលុយអស់ 147 លានដុល្លារដោយតម្លៃជាមធ្យមគឺ 27,053 ដុល្លារក្នុងមួយកាក់ BTCនៅចន្លោះថ្ងៃ 1 ខែសីហា ដល់ 24 ខែ កញ្ញា។សរុបមកដល់ថ្ងៃនេះ Microstrategy មានកាក់ BTC ដល់ទៅចំនួន 158,245 BTC ឬ 4.1ពាន់លានដុល្លារ។កាក់ដែល BTC បានវិនិយោគទាំងនោះមានតម្លៃជាមធ្យមគឺ 29,582 $ ក្នុងមួយកាក់មានន័យថាមកដល់សព្វថ្ងៃក្រុមហ៊ុននេះនៅខាតនៅឡើយទេបើប្រៀបធៀបជាមួយតម្លៃកាក់ BTC ថ្ងៃនេះ។

ក្រុមហ៊ុន Tether ដែលជាម្ចាស់កាក់ Stable Coin ដ៏ល្បីឈ្មោះ USDT បានផ្ញើសារជូនអតិថិជនរបស់ខ្លួនថា រាល់ក្រុមហ៊ុនទាំងឡាយដែលមានថ្នាក់ដឹកនាំ ឬ ម្ចាស់ភាគហ៊ុនដែលរស់នៅក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុន Tether នឹងឈប់ផ្តល់សេវាកម្មជូនក្រុមហ៊ុននោះហើយពួកគេនឹងមិនអាចដូរកាក់ USDT ជាលុយដុល្លារវិញបាននោះទេ។ដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងច្បាប់ការលាងលុយនៅប្រទេសសិង្ហបុរី។

អ្នកស្រាវជ្រាវគ្រ៊ីបតូ ZachXBT បាន Tweet អោយអ្នកវិនិយោគប្រុងប្រយ័ត្នជាមួយនឹងគម្រោង Gotbit ដោយសារតែគម្រោងមួយនេះបានសរសេរក្នុងវេបសាយរបស់ខ្លួនថា នៅពេលដែលកាក់របស់ពួកគេដាក់លក់ភ្លាមពួកគេនឹងព្យាយាមធ្វើយ៉ាងណាបំប៉ោងតម្លៃកាក់អោយឡើងខ្លាំង 10X ដើម្បីអោយកើតមានព្រឹត្តិការណ៏ FOMO ហើយអ្នកវិនិយោគតូចៗនាំគ្នាសម្រុកទិញហើយពេលដល់តម្លៃដែលពួកគេពេញចិត្តពួកគេនឹងជះលក់កាក់ដែលពួកគេមាន។

ប្រភព:

TheBlock