ធនាគារទូទាត់លុយអន្តរជាតិ BIS ផ្តោចផ្តើមគម្រោងយក Blockchain មកប្រើប្រាស់

BIS ឬ The Bank For International Settlement គឺជាធនាគារផ្តល់សេវាកម្មដល់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗក្នុងការទូទាត់លុយរបស់ពួកគេទៅតាមគោលនយោបាយរបស់ប្រទេសនីមួយៗ។ធនាគារនេះមានសារ:សំខាន់ខ្លាំងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក។ធនាគារនេះបានផ្តើចផ្តើមនូវដំណោះស្រាយហិរញ្ញវត្ថុដោយមានការយក Blockchain, AI និង Internet Of Thingsមកប្រើប្រាស់។ការផ្តួចផ្តើមនេះបានដឹកនាំដោយប្រធានរបស់ The COP28 UAE។ ក្នុងលិខិតការផ្តួចផ្តើមមានគោលបំណងធំៗដូចជា ប្រើ AI ដើម្បីធ្វើរបាយការណ៏ ការផ្ទៀងផ្ទាត់ផ្សេងៗនិងស្វែងរកកំហុសផ្សេងៗ, ប្រើ Blockchain ដើម្បីធ្វើការត្រួតពិនិត្រអោយបានត្រឹមត្រូវ , មានតម្លាភាព,អាចផ្ទៀងផ្ទាត់ និង ជឿជាក់បាន និង ប្រើ IOT ដើម្បីធ្វើអោយប្រាកដថាមានការឆ្លងកាត់ការធ្វើតេស្តស្វែងរកហានិភ័យនិងផលប៉ះពាល់ផ្សេងៗ។

Coinbase បានបិទបញ្ជឺរបស់អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌាមួយចំនួន ហើយមិនអនុញ្ញាត្តិអោយអ្នកប្រើប្រាស់នៅប្រទេសឥណ្ឌាអាចចុះឈ្មោះប្រើបានទៀតទេដោយសារតែគោលការណ៏ថ្មីរបស់ក្រុមហ៊ុន Coinbase។Coinbase ក៏បានតម្លើងអត្រាការប្រាក់ទៅលើកាក់ USDC ផងដែរដោយសព្វថ្ងៃគឺ5%។

ឥណ្ឌាចេញច្បាប់ទាក់ទងនឹង Blockchain នៅខែក្រោយ។ G20 បានបង្កើតនៅគោលនយោបាយនៃការសិក្សាស្វែងរកហានិភ័យរបស់គ្រ៊ីបតូហើយឥណ្ឌានឹងក្លាយទៅជាប្រទេសទីមួយដែលដឹកនាំស្វែងរកច្បាប់ទាក់ទងនឹងគ្រ៊ីបតូ។

ប្រភព:

https://www.theblock.co/post/250105/bis-blockchain-sustainable-finance-solutions