ម្ចាស់គម្រោងកាក់Ethereumបានវេរកាក់ចំនួន 1 លានដុល្លារចូលក្នុង Coinbase

Ethereum គឺជាBlockchain លំដាប់ទីពីរក្នុងលោកដែលបានបង្កើតដោយមនុស្សមួយក្រុមដែលដឹកនាំដោយលោក Vitalik។គម្រោង Blockchain នេះមានកាក់ផ្ទាល់ខ្លួនឈ្មោះ ETH។ទាំងកាក់ BTC និង ETH បានធ្លាក់ថ្លៃខ្លាំងយ៉ាងខ្លាំងកាលពីសប្តាហ៏មុនហើយមកដល់ពេលនេះកាក់គ្រ៊ីបតូចាប់ផ្តើមមានតម្លៃនឹងឡើងវិញ។ខណ:ដែលកាក់កំពុងមានលំនឹងឡើងវិញ PeckShieldAlert បានរាយការណ៏មកថាលោក Vitalik បានវេរកាក់ ETH ចំនួន 1 លានដុល្លារចូលក្នុង Coinbase ដោយពួកគេសង្ស័យថាគាត់អាចនេងវេរទៅដើម្បីលក់។

Crypto Exchange Bitget ចាប់ផ្តើមធ្វើតាម OKX និង KuCoin ដោយតម្រូវអោយអ្នកប្រើប្រាស់ចាប់ពីថ្ងៃ1 ខែ តុលានេះតទៅត្រូវតែបំពេញ KYC Level1 ពុំទេពួកគេអាចធ្វើបានត្រឹមតែដកកាក់ ហើយមិនអាចទិញនិងដាក់កាក់បានទៀតទេ។

ថ្ងៃទី 26 ខែសីហាខាងមុខនេះគម្រោង Avalanche នឹងធ្វើការ Unlock កាក់ចំនួន 9.54 លានកាក់ AVAX ឬស្មើនឹង 2.77% នៃចំនួនកាក់ដែលបានផ្គត់ផ្គង់សរុបដោយក្នុងនោះមានចែកជូនដៃគូរចំនួន 2.25 លានកាក់, មូលនិធិ 1.67 លានកាក់, ក្រុមការងារ 4.5 លានកាក់ និង Airdrop ចំនួន 1.13 លានកាក់។តម្លៃកាក់នេះសព្វថ្ងៃមានតម្លៃ 10.81 ដុល្លារ។

ទិន្នន័យរបស់អ្នកប្រើប្រាស់វេបសាយfriend . tech ដែលកំពុងមានអ្នកប្រើប្រាស់ច្រើននៅពេលនេះត្រូវបានបែកធ្លាយដែលមានដូចជា Twitter username និង ETH Addressរបស់ពួកគេ។ មានអ្នកប្រើប្រាស់យ៉ាងហោចណាស់ក៏ 101,000 អ្នកប្រើប្រាស់ដែរដែលទិន្នន័យត្រូវបានបែកធ្លាយ។

ប្រភ​ព;

Bitcoin Sistemi