Binance បានដាក់លុយអ្នកវិនិយោគចូលជាមួយលុយរបស់ក្រុមហ៊ុន

Binance គឺជាគ្រ៊ីបតូExchange ដ៏ធំជាងគេនិងមានការ Trade Future ច្រើនជាងគេក្នុងលោកដែលការ Trade Future នេះគឺខុសច្បាប់នៅសហរដ្ធអាមេរិក។ ថ្ងៃនេះមានអតីតអ្នកធ្វើការក្នុង Binance ម្នាក់បានអោយដឹងថា Binance បានដាក់លុយអ្នកវិនិយោគចូលក្នុងលុយរបស់ក្រុមហ៊ុនកាលពីឆ្នាំ 2020, និង 2021 ដែលនេះគឺទង្វើខុសច្បាប់សហរដ្ធអាមេរិកដែលតម្រូវអោយក្រុមហ៊ុនដែលមាននាទីរក្សាលុយរបស់អតិថិជនដាក់លុយដោយឡែកពីលុយរបស់ក្រុមហ៊ុន។ Binance បានដាក់លុយអ្នកវិនិយោគចូលក្នុងធនាគារ Silvergate រៀងរាល់ថ្ងៃចំនួនរាប់ពាន់លានដុល្លារ ភ្នាក់ងារពត៏មានរបស់Reuter មួយរូបបានចូលមើលក្នុងបញ្ជីធនាគារ Silvergate របស់ Binance បានរកឃើញថាBinance បានដាក់លុយ 20 លានដុល្លារដែលជាលុយរបស់ក្រុមហ៊ុនចូលជាមួយបញ្ជីរបស់អតិថិជនដែលមានទឹកលុយ 15 លានដុល្លារ។យ៉ាងណាមិញ Reuters ក៏មិនទាន់បានរកឃើញភស្តិតាងអ្វីដែលចោទថា Binace បានលួចឬធ្វើលុយអ្នកវិនិយោគបាត់នៅឡើយទេ។

ជាការតបតរទៅនឹងពត៏មានខាងលើ Binance បានអោយដឹងថា បញ្ជីដែល Reuter រកឃើញថា Binance បានយកលុយអ្នកវិនិយោគថាជាលុយរបស់ខ្លួននោះគឺមិនមែនជាបញ្ជីទទួលលុយអ្នកវិនិយោគឡើយវាគឺជាបញ្ជីដែលសម្រួលដល់ការទិញលក់កាក់របស់អតិថិជនទេហើយលុយទាំងអស់ដែល Binanceបានដាក់ចូលធនាគារនោះគឺជាលុយរបស់ក្រុមហ៊ុនខ្លួន។នៅពេលដែលអ្នកវិនិយោគដាក់លុយចូល Binance គឺមានន័យថាពួកគេបានទិញកាក់ BUSD(1$) របស់ Binanace ដែលស្រដៀងគ្នាទៅនឹងការដាក់លុយចូលវេបសាយ Amazon ដើម្បីទិញទំនិញអញ្ជឹងដែរ។

ប្រភព:

https://www.reuters.com/investigates/special-report/crypto-binance-money/