Hotbit ជា Crypto Exchange មួយទៀតត្រូវបានបិទ

Hotbit ជាគ្រ៊ីបតូ Exchange មួយដែលបានបង្កើតឡើងកាលពីឆ្នាំ 2018 ក្នុងទីក្រុងស៊ាងហៃ និង តៃប៉ិ។នៅថ្ងៃនេះ Hotbit បានប្រកាសបិទជាផ្លូវការដោយទុកពេលអោយអ្នកវិនិយោគវេរកាក់របស់ខ្លួនចេញរយ:ពេល 30 ថ្ងៃដោយក្រុមហ៊ុននេះនឹងបិទការវេរកាក់ចេញនៅថ្ងៃទី 21 ខែ មិថុនា។ក្រុមហ៊ុននេះបានប្រាប់អោយដឹងថាក្រុមហ៊ុនខ្លួនបានជួបបញ្ហាតាំងពីមានសមាជិកម្នាក់របស់ក្រុមហ៊ុនត្រូវបានតុលាការសេុីបអង្កេតកាលពីថ្ងៃខែ សីហា ឆ្នាំ 2022 កន្លងទៅ ហើយនិងមានរឿងពីទៀតដែលបានបង្កើតបញ្ហានៃលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនមួយនេះនោះគឺបញ្ហា FTX ក្ស័យធន រួមជាមួយនឹងព្រឹត្តិការណ៏ដែលកាក់ USDC មិនអាចរក្សាតម្លៃអោយនៅ 1$ បាន។ជាចុងបញ្ចប់ក្រុមហ៊ុននេះបាននិយាយថាក្រុមហ៊ុនគ្រ៊ីបតូ Exchange ទាំងឡាយនឹងជួបរឿងឈឺក្បាលនៅពេលអនាគតដោយសារច្បាប់កាន់តែរឹតបន្ទឹងមានតែ Decentralized Exchange ឬ Exchange បែបវិមជ្ឈការទេដែលអត់សូវជួបបញ្ហាព្រោះច្បាប់មិនអាចធ្វើអ្វីពួកគេបាន។

មានពត៏មានមួយទៀតទាក់ទងនឹង Crypto Exchange ដូចគ្នាគឺ Exchange Huobi ត្រូវបានគណៈកម្មការមូលបត្រម៉ាឡេស៊ី ធ្វើការបិទផ្អាកមិនអោយអ្នកប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេសុីអាចប្រើ App និង វេបសាយរបស់ Huobi បានដោយសារតែ Huobi មិនបានសំុច្បាប់បើកសេវាកម្មរបស់ខ្លួនក្នុងប្រទេសម៉ាឡេសុី។

សម្រាប់អ្នកចង់ទិញ Hardware Wallet ទុកកាក់ដោយខ្លួនឯងអាចបញ្ជាទិញតាមតំណនេះបាន។

ប្រភព:

https://cointelegraph.com/news/hotbit-exchange-halts-operations-urges-users-to-withdraw-funds