ថ្ងៃនេះ Bitcoin ជួបបញ្ហា Chainsplit
មុនទៅស្គាល់ថាតើអ្វីជាបញ្ហា Chainsplit ដែល Bitcoin បានជួបថ្ងៃនេះយើងមកដឹងពីការធ្វើការរបស់ Bitcoin ជាមុនសិន។ Bitcoin ប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីទូទាត់សាច់ប្រាក់។ Block នីមួយៗគឺមានផ្ទុកទិន្នន័យវេរកាក់ដែលធ្វើអោយអ្នកប្រើប្រាស់ដឹងថាតើWallet នីមួយៗមានកាក់ប៉ុន្មានហើយវាជាបេះដូងសំខាន់ដើម្បីការពារកុំអោយមាន Double spend(លុយចាយម្តងហើយៗតែអាចយកមកចាយវិញម្តងទៀត)។ Block នីមួយៗត្រូវបានបង្កើតដោយMiner (អ្នកជីកកាក់)។នៅថ្ងៃនេះ Bitcoin បានជួបបញ្ហាមួយដែលយើងពុំសូវបានជួបនោះគឺ Chain Split ដែលជាព្រឹត្តិការណ៏មួយដែល chain របស់ Bitcoin ត្រូវបានបំបែកទៅជាពីរដោយសារតែអ្នកជីកកាក់បានធ្វើការជីក Block ថ្មីព្រមគ្នាក្នុងពេលតែមួយរហូតធ្វើអោយកើតមានDouble Spend ដល់ទៅ 10BTC។
បញ្ហាChain Split នេះត្រូវបានកែមកវិញហើយបន្ទាប់ពី Chain ទាំងពីរនោះមានទិន្នន័យមិនត្រូវគ្នាដែលធ្វើអោយ Bitcoin ត្រូវតែទាត់ចោល Chain ដែលមានទិន្នន័យខ្លីជាងឬទិន្នន័យដែលមិនបានធ្វើបច្ចុប្បន្នភាព។គួរអោយដឹងផងដែរថាព្រឹត្តិការណ៏ Chain Split នេះក៏ធ្លាប់បានកើតម្តងមកហើយដែរនៅក្នុងខែ វិច្ឆិកា ឆ្នាំ 2020 ។
ប្រភព:
https://u.today/bitcoin-faces-two-block-chainsplit-heres-what-it-means