អំពីកាក់ TUSD – TrueUSD
TUSD ឬ TrueUSD គឺជាប្រភេទStable Coin ដែលមានការធានាតម្លៃដោយលុយ Dollar (Fiat-backed)។Stable Coin គឺជាកាក់ដែលមានតម្លៃមិនលើសឬក្រោម 1 ដុល្លារ។វាត្រូវបានប្រើដើម្បីជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្មទៅលើកាក់គ្រ៊ីបតូផ្សេងៗ ,ជាមធ្យោបាយហិរញ្ញវត្ថុនៅក្នុង Blockchain ដូចជាយកទៅអោយគេខ្ចី ឬ យកទៅបញ្ចាំដើម្បីខ្ចីកាក់ផ្សេងៗមកប្រើផងដែរ, អ្នកវិនិយោគក៏ប្រើដើម្បីជាកន្លែងសម្រាកលុយក្រោយពីពួកគេបាន Trade ចំណេញផងដែរ។ Stable Coin ចែកជា4 ប្រភេទ ៖ Fiat-backed ជាStable Coin ដែលមានលុយសុទ្ធធានាតម្លៃ(USDC, TUSD, BUSD,USDT) , Commodity-backed គឺជាប្រភេទ Stable coin ដែលមានវត្ថុធាតុដើមមកធានាតម្លៃ (PAXG, xAUT), Crypto-backed គឺជាStable coin ដែលមានការធានាពីការយកគ្រ៊ីបតូដ៏ទៃមកធានា (DAI), ALGORITHMIC stable coinគឺជាStable coin ដែលអត់មានអ្វីមកធានាក្រៅពីគូរកាក់មួយទៀតដែលមានករណីប្រើប្រាស់មកធានាដោយប្រើគោលនយោបាយដុតគូរកាក់បើសិនជាកាក់ Stable Coinនេះធ្លាក់ថ្លៃ ហើយបង្កើតកាក់នេះបន្ថែមពេលកាក់Stable coin នេះឡើងថ្លៃលើ 1$ (គម្រោងក្ស័យធន LUNA (UST) )។
មកនិយាយអំពី TUSD វិញ។ TUSD បានបង្កើតឡើងក្នុងខែ មីនា ឆ្នាំ 2018 ដោយក្រុមហ៊ុន Blockchain នៅ San Francisco ឈ្មោះ TrustToken ដែលបានចាប់កំណើតនៅក្នុងឆ្នាំ 2017។ កាក់នេះត្រូវបាន Exchange ផ្សេងៗយកទៅប្រើដើម្បីជាគូរ Trade ជាមួយកាក់គ្រ៊ីបតូផ្សេងៗ។TrustToken ក៏បានបង្កើតកាក់ Stable Coinសម្រាប់រូបិយប័ណ្ណផ្សេងៗផងដែរដូចជា TrueGBP, TrueAUD, និង TrueCAD ជាដើមដែលមានការធានាតម្លៃដោយលុយ Pound, Australian Dollar, និង Canadian Dollar។កាក់នេះបានប្រើប្រាស់ Chainlink ដើម្បីធ្វើតម្លាភាពនៃសាច់ប្រាក់ដែលខ្លួនបានតម្កល់ដើម្បីបង្កើតកាក់ Stable Coinរបស់ខ្លួន។
កាក់នេះហាក់ដូចជាមិនសូវបានគេស្គាល់ច្រើនរហូតដល់ពេលដែលBinance បាន Mint កាក់នេះចំនួន 50 លានដុល្លារ។ Binance បាន Mint(បង្កើត) កាក់នេះដោយសារតែក្រុមហ៊ុនដែលធានាបង្កើតកាក់ BUSD ឈ្មោះ PAXOS បានបញ្ឈប់ការបង្កើតកាក់ BUSD អោយ Binance បន្តទៀត។សព្វថ្ងៃកាក់ TUSD គឺត្រូវបាន Binance យកមកប្រើជំនួសអោយកាក់ BUSD ដូចជាការយកទៅចូលរួម Launchpoolកាក់ថ្មីៗជាដើម។ Volume នៃការ Trade គូរកាក់ TUSD គឺកើនដល់ 1 ពាន់លានដុល្លារហើយ។
ប្រភព: