CZ, Binance និង បុគ្គលល្បីមួយចំនួនទៀតកំពុងប្រឈមនឹងការប្តឹងជាទឹកប្រាក់ 1 ពាន់លានដុល្លារ
5 ថ្ងៃបន្ទាប់ពី Binance និង នាយកប្រតិបត្តិរបស់ Binance លោក Changpeng Zhao ឬ CZ ត្រូវបាន CFTC -គណ:កម្មការពាណិជ្ជកម្មលើផលិតផលវិនិយោគនិងFuture ប្តឹងពីបទដំណើរការធ្វើពាណិជ្ជកម្មឬផ្តល់សេវាជួញដូរកាក់នៅសហរដ្ធអាមេរិកដោយរំលោភច្បាប់ហើយថ្មីៗនេះស្រាប់តែមានការប្តឹងមួយករណីទៀតបានកើតឡើងចំពោះ Binance, CZ និង Youtuber ល្បីឈ្មោះចំនួន 3 នាក់ពីបទផ្សព្វផ្សាយពីកាក់គ្រ៊ីបតូខុសច្បាប់ដោយទាមទារសំណងដល់ទៅ 1 ពាន់លានដុល្លារ។
កាលពីថ្ងៃទី 31 ខែ មីនាសំណាក់មេធាវី Moscowitz និង Boies Schiller Flexner បានដាក់ពាក្របណ្តឹងទាមទារសំណង 1 ពាន់លានដុល្លារទៅកាន់តុលាការ Florida ដោយចោទថា Binance បានលក់កាក់ខុសច្បាប់ និង បានជួលពួកបុគ្គលល្បីៗដើម្បីធ្វើការផ្សព្វផ្សាយពីកាក់ទាំងនោះ។
ដោយក្នុងកិច្ចបណ្តឹងទៅលើក្រុមហ៊ុនVoyager ក៏សំណាក់មេធាវីបានចោទថាពួកជនល្បីៗទាំងនោះបានផ្សព្វផ្សាយកាក់គ្រ៊ីបតូដល់អ្នកវិនិយោគដូចនេះពួកនេះត្រូវតែទទួលខុសត្រូវរាល់ការខាតបង់របស់អ្នកវិនិយោគចំពោះមុខច្បាប់ស្រដៀងគ្នាដែរ Binance និង បុគ្គលល្បីៗ3 រូបទៀតដូចជា Jimmy Butler, Youtuber Graham Stephan និង Youtuber Ben Armstrong (Bitboy Crypto) គឺត្រូវតែបង់ថ្លៃខូចខាតដល់អ្នកវិនិយោគចំនួន 1 ពាន់លានដុល្លារ។
ប្រភព: