សរុបរឿងរបស់គម្រោង Arbitrum

Arbitrum គឺជាគម្រោង Blockchain Layer 2 របស់ Ethereum ដែលទើបតែបញ្ចេញកាក់ជាផ្លូវការកាលពីប៉ុន្មានអាទិត្រមុននេះហើយមានកាក់ឈ្មោះ ARB ដែលមានលក់ក្នុង Crypto Exchange ល្បីៗជាច្រើនក្នុងលោក។

ហើយកាក់ ARB ថ្ងៃនេះធ្លាក់ដល់ទៅ 11% ក្រោយពីម្ចាស់គម្រោងវាជះកាក់លក់ចំនួន 50 លានកាក់ដោយមិនមានឆ្លងកាត់ការបោះឆ្នោតពីសហគមន៏ដំណើរដើរទងយ៉ាងណាយើងនឹងមកដឹងតាមរយ:អត្ថបទខាងក្រោម។

កាលពីថ្ងៃទី 28 ខែមីនាកន្លងមកនេះ Arbitrum បានដាក់គម្រោងមួយ(AIP-1)ដើម្បីអោយសហគមន៏អ្នកដែលមានកាក់ARB បោះឆ្នោតដែលខ្លឹមសារសំខាន់បំផុតក្នុងការបោះឆ្នោតនោះគឺព្រមអោយវេរកាក់ចំនួន 750 លានកាក់ ARBអោយទៅក្រុមការងាររដ្ធបាលរបស់គម្រោងនេះកាន់កាប់ដើម្បីទុកចាយវាយទៅលើការដំណើរការនៅក្នុងគម្រោងហើយ Wallet របស់រដ្ធបាលគម្រោងនេះគឺជា Wallet ដែលគ្រប់គ្រងដោយបុគ្គលចំនួន 3 នាក់តែប៉ុណ្ណោះ។

ការបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី 4 ខែ មេសាតែបើមើលពីទិន្នន័យការបោះឆ្នោតទៅគឺសហគមន៏របស់ Arbitrum មិនយល់ព្រមអោយវេរកាក់ទាំងនោះទេដោយលទ្ធផលបណ្តោះអាសន្នគឺ 83.08% បោះឆ្នោតប្រឆាំងទៅនឹងការស្នើមួយនេះ។គួរអោយដឹងផងដែរថាយោងតាមឯកសាររបស់គម្រោង Arbitrum គឺក្រុមការងារអាចយកកាក់របស់ពួកគេបានក្នុងរយ:ពេលបួនឆ្នាំបន្ទាប់ពីកាក់របស់វាត្រូវបានបង្កើតតែនេះមិនទាន់បានមួយខែផងចាប់ផ្តើមចង់យកកាក់ដែលជាចំណែករបស់ខ្លួនបាត់ទៅហើយ។រឿងដែលហួសចិត្តជាងនេះទៅទៀតគឺក្រុមការងារ Arbitrum បានវេរកាក់ចេញទៅលក់បាត់ទៅហើយដល់ទៅចំនួន 50 លានកាក់ទាំងតែការបោះឆ្នោតមិនទាន់បានបញ្ចប់ហើយបញ្ជាក់បន្ថែមថាការបោះឆ្នោតលើកនេះអាចនឹងត្រូវបែងជាចំនុចតូចៗបន្ទាប់ទៀតមានន័យថាការបោះឆ្នោតនេះគ្រាន់តែផ្តល់ជាដំណឹងហើយការបោះឆ្នោតពិតប្រាកដគឺនឹងធ្វើឡើងម្តងទៀតនៅថ្ងៃខាងមុខ។

ក្រុមការងារ Arbitrum បានចេញមុខមកដោះស្រាយថាកាក់ 50 លានកាក់នោះគឺយកទៅអោយគម្រោង Defi ផ្សេងៗខ្ចីចំនួន 40 លានកាក់រីឯ 10 លានកាក់ទៀតត្រូវបានយកមកប្តូរជាកាក់ Stable Coin។

ប្រភព :

https://beincrypto.com/arb-drops-11-foundation-dumps-50m-tokens/