ស្ងាត់ៗ MicroStrategy បានទិញកាក់ BTC បន្ថែមចំនួន 12,333 BTC

Microstrategy គឺជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មសម្រាប់ស្ថាប័នហរិញ្ញវត្ថុក្នុងការវិភាគទិន្នន័យ។ក្រុមហ៊ុននេះមានឈ្មោះល្បីជាមួយការវិនិយោគទៅលើកាក់ BTC។ស្ថាបនិករបស់ក្រុមហ៊ុននេះមានឈ្មោះថា Michael J. Saylor លោកចូលចិត្តកាក់ BTC ខ្លាំងណាស់។

ក្នុងរបាយការណ៏ហិរញ្ញវត្ថុរបស់ Microstrategy សម្រាប់ត្រីមាសនេះគឺក្រុមហ៊ុននេះមានការទិញកាក់ BTC បន្ថែមចំនួន 12,333 BTC នៅចន្លោះថ្ងៃទី 29 ខែមេសា ដល់ថ្ងៃទី 27 ខែ មិថុនាដែលតម្លៃជាមធ្យមគឺ 28,136$ ក្នុងមួយកាក់ BTC។ជាមួយការទិញលើកនេះធ្វើអោយក្រុមហ៊ុននេះមានកាក់ BTC សរុបចំនួន 152,333 BTC ឬ 4.6 ពាន់ពាន់លានដុល្លារដោយតម្លៃដែល Microstrategy ទិញជាមធ្យមគឺ 29,668$ ក្នុងមួយ BTC។

ថ្ងៃនេះអ្នកស៊ើបអង្គេតរបស់សហភាពអ៊ឺរ៉ុបបានសង្ស័យថា Binance បានបង្កើតគណនេយ្យ និង ប្រតិបត្តិការក្លែងក្លាយ ហើយបានប្រមូលលុយពីតំបន់ផ្សេងៗមកដាក់ក្នុងប្រទេសអៀរឡង់ និង ម៉ាល់តាដើម្បីគេចពីការបង់ពន្ធក៏ដូចជាសំណាញ់ច្បាប់ពីបណ្តាប្រទេសដែលមានច្បាប់តឹងរឹង។គេសង្ស័យបែបនេះដោយសារប្រតិបត្តិការរបស់Binance ក្នុងប្រទេស អៀរឡង់ និង ម៉ាល់តាអត់ទាន់មានអ្នកណាអាចតាមដានបានគ្រប់ជ្រុងជ្រោយនោះទេនិយាយអោយស្រួលស្តាប់គឺអត់ទាន់មានច្បាប់មករឹតបន្តឹងសួរនាំ Binance។

ប្រភព:

https://www.theblock.co/post/236904/microstrategy-bitcoin-12333-btc-for-347-million