អតីតនាយកប្រតិបត្តិរបស់ Blizzard បានតំណែងថ្មីជា CEO របស់ Yuga Labs

Yuga Labs គឺជាក្រុមហ៊ុននៅពីក្រោយ NFT Bored Ape Yacht Club (BAYC), គម្រោងកាក់ Ape coin និង NFT CryptoPunks បានតែងតាំង CEO ថ្មីដែលមានឈ្មោះ Daniel Alegre។ លោក Daniel Alegre បានលាឈប់ពីតំណែងនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនផលិតហ្គេម Activision Blizzard រួចចាប់ផ្តើមចូលវិស័យ NFT ជាមួយក្រុមហ៊ុន Yuga Labs កាលពីថ្ងៃទី 1 ខែ មេសា។

លោក Daniel Alegre បានផុសក្នុង Twitter ថា លោកមានភាពរំភើបយ៉ាងខ្លាំងសម្រាប់ជំពូកបន្ទាប់របស់លោកជាមួយ Yuga Labs។ Alegre គឺជាបុគ្គលសំខាន់មួយក្នុងការចូលរួមអោយក្រុមហ៊ុន Blizzard រីកចម្រើនយ៉ាងខ្លាំងក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានចូលរួមបង្កើតហ្គេមល្បីៗជាច្រើនដូចជា Call Of Duty, World Of War, Diablo, និង Candy Crush រូបលោកក៏ធ្លាប់បានចូលរួមក្រុមហ៊ុនធំដូចជា Google ផងដែរ។

គួរអោយដឹងផងដែរថា Yuga Labs ដែលក៏មានជួបបញ្ហាមួយចំនួនជាមួយ SEC សហរដ្ធអាមេរិកផងដែរដោយ SEC បានចោទថា NFT BAYC និង កាក់ Ape coin គឺជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានសុំច្បាប់ដើម្បីលក់ ហើយបានប្រើប្រាស់ Influencer ល្បីដើម្បីឃោសនាលក់កាក់ និង NFT របស់ខ្លួន។

ប្រភព:

https://cointelegraph.com/news/former-activision-blizzard-executive-joins-yuga-labs-as-ceo