Bitcoin នឹងធ្វើការ Halving នៅដើមឆ្នាំ 2024

Bitcoin Halving គឺជាព្រឹត្តិការណ៏សំខាន់មួយសម្រាប់សេដ្ធកិច្ចរបស់ Bitcoin ជាធម្មតារៀងរាល់ 4 ឆ្នាំម្តងនឹងមានព្រឹត្តិការណ៏បែបនេះកើតឡើង។ Bitcoin Halving គឺជាព្រឹត្តិការណ៏ទម្លាក់រង្វាន់នៃការបង្កើត Block ថ្មីរបស់ Bitcoin។សម្រាប់អ្នកអត់ដឹងថាអ្វីជា block នៅក្នុង Bitcoin យើងនឹងមកដឹងទាំងអស់គ្នានៅក្នុង Blockchain អ្នកដែលជីកកាក់ឬអ្នកដោះស្រាយសមីការទាំងអស់មានតួនាទីសំខាន់មួយគឺបង្កើតBlock ថ្មីសម្រាប់ Bitcoin ដែលក្នុង Block ថ្មីនោះគឺមានទិន្នន័យហិរញ្ញវត្ថុទាំងអស់របស់បណ្តាញ Bitcoin ទាំងមូលតែម្តងនៅពេលដែលពួកគេបង្កើតបាន Block ថ្មីមួយពួកគេនឹងបានរង្វាន់ជាកាក់ BTC ដែលជាមូលហេតុគេផ្អើលទៅជីកកាក់ Bitcoin នោះឯង។ហើយរង្វាន់នោះនឹងត្រូវបានកាត់បន្ថយ 50% ជារៀងរាល់ 4 ឆ្នាំឬនៅពេលមានព្រឹត្តិការណ៏ Halving បានកើតមានឡើង។រង្វាន់នឹងត្រូវបានកាត់បន្ថយរហូតដល់ BTC ត្រូវបានជីកអស់គឺចំនួន 21 លានកាក់នោះឯង។នៅពេលដែលកាក់ BTC ត្រូវបានជីកអស់នោះអ្នកជីកកាក់នឹងលែងបានរង្វាន់ជាកាក់ BTC ហើយតែពួកគេបានជា Transaction fee ត្រឡប់មកវិញ។នៅក្នុង Blockchain អ្នកចាំបាច់ត្រូវបង់ Gas fee រាល់ពេលធ្វើការដកឬបាញ់កាក់ម្តងៗហើយ Gas fee ឬ transaction នេះហើយគឺជាថ្លៃដែលអ្នកជីកទទួលបាននៅពេលដែល BTC ត្រូវបាន Mine ឬ​ជីកអស់។

ការ Halving Bitcoin លើកទីមួយកើតឡើងនៅថ្ងៃទី 28 វិច្ឆិកា 2012(រង្វាន់ 25BTC/ក្នុងមួយ Block), ទីពីរ ថ្ងៃទី 9 កក្កដា ឆ្នាំ 2016(រង្វាន់ 12.5BTC/ក្នុងមួយ Block), ទីបី ថ្ងៃទី 11 ឧសភា 2020(រង្វាន់ 6.25BTC/ក្នុងមួយ Block) និង ទីបួនអាចមកដល់នៅដើមឆ្នាំ 2024(3.125 BTC/ ក្នុងមួយ Block) ចន្លោះខែ មីនា ទៅខែ ឧសភាក្រោយពេល Block ទី840,000 ត្រូវបានជីក។

ក្នុងប្រវត្តិសាស្ត្ររបស់ Bitcoinជារៀងរាល់ការ Halving គឺតម្លៃរបស់កាក់ BTC នឹងឡើងថ្លៃ។ជាទូទៅគឺវាឡើងថ្លៃពីរ-បីខែមុនព្រឹត្តិការណ៏នេះកើតឡើងដោយសារតែអ្នកវិនិយោគគិតថាវានឹងធ្វើអោយការផលិតកាក់ BTC ថយចុះហើយតម្រូវការរបស់វាកើនឡើង។ឧទាហរណ៏ដូចកាលពីឆ្នាំ 2020 កាក់ BTCឡើងដល់ទៅ 300% បន្ទាប់ពី BTC Halving បានកើតឡើង។

ប្រភព :

https://www.investopedia.com/bitcoin-halving-4843769