សង្ខេបករណីធនាគារ Silicon Valley Bank បានបិទ
ថ្ងៃនេះយើងនឹងមកដឹងពីពត៍មានដ៏សំខាន់មួយដែលពាក់ព័ន្ធនឹងសេដ្ធកិច្ចពិភពលោក ក៏ដូចជាវិស័យគ្រ៊ីបតូដែលពត៍មាននោះគឺការបិទទ្វារបស់ធនាគារ Silicon Vally Bank។ធនាគារ Silicon Valley Bank គឺជាធនាគារលំដាប់លេខ 20 របស់សហរដ្ធអាមេរិកដែលមានទ្រព្យសម្បត្តិដល់ទៅ 211.8 ពាន់លានដុល្លារកាលពីចុងឆ្នាំ 2022 ហើយការបិទទ្វារបស់ធនាគារនេះត្រូវបានរាប់បញ្ចូលជាការដួលរលំរបស់ធនាគារអាមេរិកទីពីរដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ធអាមេរិក។ដែលការដួលរលំទីមួយគឺការដួររលំរបស់ធនាគារ Washington Mutual Bank កាលពីឆ្នាំ 2008 ក្នុងវិបត្តិសេដ្ធកិច្ចពិភពលោក។សួរថាហេតុអ្វីបានជាធនាការនេះដួលរលំ។ការដួលរលំលើកនេះគឺដោយសារតែវិបត្តិសេដ្ធកិច្ចនិងអតិផរណាដែលធ្វើអោយសហរដ្ធអាមេរិកសម្រេចចិត្តតម្លើងអត្រាការប្រាក់ដោយមិនបន្ធូរដៃ និងរឿងទីពីរគឺអាចមកពីការកាន់ប័ត្របំណុលរបស់រដ្ធ(Bond) ក្នុងចំនួនច្រើនកាលពីសេដ្ធកិច្ចមិនទាន់ជួបនៅវិបត្តិបែបនេះដែលកាលនោះប័ណ្ណបំណុលបានអត្រាការប្រាក់ទាបជាងប័ណ្ណបំណុលដែលរដ្ធបានលក់សព្វថ្ងៃដោយសារតែរដ្ធតម្លើងអត្រាការប្រាក់នោះបើសិនជាធនាគារនេះចង់លក់ប័ត្របំណុលនោះគឺចាំបាច់ត្រូវតែលក់ក្នុងតម្លៃថោកទើបមានអ្នកទិញព្រោះប័ត្របំណុលសព្វថ្ងៃបានអត្រាការប្រាក់ខ្ពស់ជាង។នេះគឺជាបញ្ហាដែលកើតមានចំពោះធនាគារដែលបានវិនិយោគជាមួយ Bondរយ:ពេលច្រើនៗកាលពីសេដ្ធកិច្ចនៅមិនទាន់ជាប់វិបត្តិ។រឿងទីពីរគឺការបាត់បង់ជំនឿចិត្តទៅលើធនាគារពីសំណាក់អ្នកវិនិយោគឬអ្នកប្រើប្រាស់ដោយសូម្បីតែ CEO របស់ធនាគារនេះក៏បានលក់ភាគហ៊ុនធនាគារខ្លួនដែរបានលុយចំនួន 3.52 លានដុល្លារ។ហើយភាគហ៊ុនរបស់ធនាគារនេះបានធ្លាក់ជាង 60% កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។យើងនឹងមកមើលផលប៉ះពាល់របស់វាវិញទៅលើគ្រ៊ីបតូវិញម្តង។
ធនាគារនេះមានរក្សាលុយអោយក្រុមហ៊ុន Blockfi ចំនួន 227 លានដុល្លារ , Circle ចំនួន 3.3 ពាន់លានដុល្លារ, Pantera ដែលជាក្រុមហ៊ុនផ្តល់ទុនដ៏ធំមួយដល់គម្រោងគ្រ៊ីបតូផ្សេងៗចំនួន 1.3 ពាន់លានដុល្លារ , គម្រោង Avalanche ចំនួន 1.6 លានដុល្លារ , ក្រុមហ៊ុន NFT Yuga Labs មិនបានបញ្ជាក់ពីចំនួនលុយ , ក្រុមហ៊ុន NFT Proof មិនមានបញ្ជាក់ពីចំនួន, Nova Labs គម្រោងBlockchain ដែលជាម្ចាស់កាក់ Helium មិនបានបញ្ជាក់ចំនួន និង មានក្រុមហ៊ុនដែលមិនមែនជាក្រុមហ៊ុនគ្រ៊ីបតូផ្សេងទៀតជាច្រើនដែលអាចចុចមើកខ្លួនឯងតាមតំណនេះបាន។
ដោយសារតែមានពត៏មានទាក់ទងនឹងក្រុមហ៊ុន Circle មានលុយក្នុងធនាគារ SVB ដល់ទៅចំនួន3.3 ពាន់លានដុល្លារក្នុងចំនួនលុយសរុបរបស់ក្រុមហ៊ុននេះចំនួន40 ពាន់លានដុល្លារទុកដើម្បីរក្សាតម្លៃរបស់កាក់USDCវាបានធ្វើអោយកាក់ USDC របស់ធនាគារ Circle ធ្លាក់ដល់ទៅក្បែរ 20% កាលពីព្រឹកមិញតែចាប់ផ្តើមឡើងវិញបន្តិចហើយ។តែបើយើងមើលទៅតួលេខដែលក្រុមហ៊ុន Circle មានលុយក្នុង SBV ទៅគឺមិនដល់ 10% ទេបើសិនក្នុងករណីមិនល្អបំផុតដែល SBV ប្រកាសមិនអោយលុយទៅអ្នកវិនិយោគវិញនោះ Circle បាត់លុយតែ 3.3 ពាន់លានដុល្លារក្នុងចំនួនលុយ 40 ពាន់លានតែប៉ុណ្ណោះឬ 8.25% តែប៉ុណ្ណោះដូច្នេះ USDC អាចធ្លាក់អស់ធំហើយគឺនៅតម្លៃ 0.91$ ។អ្នកវិនិយោគបានសម្រុកលក់ខ្លាំងខណ:ដែលមហាសេដ្ធីគ្រ៊ីបតូមួយចំនួនចូលទិញកាក់ USDC និង DAI ទុកឧទាហរណ៏ដូចជាលោក Vitalik ដែលជាអ្នកចូលរួមបង្កើត Ethereum បានទិញកាក់ USDC ចំនួន 400,359 USDC និង DAI ចំនួន27,179 DAI។
កាលពីថ្ងៃមិញនេះមានអ្នកវិនិយោគម្នាក់បានដូរកាក់ USDC ចំនួនជាង 2 លានដុល្លារតែបានត្រឡប់មកវិញតែ 0.05 USDT តែប៉ុណ្ណោះ។
ប្រភព:
https://decrypt.co/123199/silicon-valley-bank-crypto-companies-contagion
https://www.reuters.com/business/finance/global-markets-banks-wrapup-1-2023-03-10/