ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 25 ខែកុម្ភ:

ខណ:Shibarium មិនទាន់បើកជាផ្លូវការតែមានដំណឹងថាជិតបើកឆាប់ៗនេះហើយ អ្នកវិនិយោគត្រីបាឡែន (អ្នកវិនិយោគដែលទិញកាក់​ឬវិនិយោគទៅលើកាក់ណាមួយក្នុងចំនួនច្រើនៗដែលអាចប៉ះពាល់តម្លៃរបស់កាក់នោះ) បានចាប់ទិញកាក់Shiba បន្ថែមចំនួន 384,000 លានកាក់កាលពីរយ:ពេល 10 ថ្ងៃចុងក្រោយនេះ។គួរអោយដឹងផងដែរថាកាក់ SHIBគឺជាកាក់ដែលWhale កាក់Eth វិនិយោគច្រើនជាងគេលំដាប់លេខ2 ដែលស្ថិតនៅក្រោមតែកាក់ ETH មួយទេលេខ 3 គឺ​MATIC, លេខ 4 គឺ LINK , Compound, UNI, Avax តាមលំដាប់។

រឿងក្តីរបស់ Sam Bankman-Fried គឺនឹងមិនចប់ងាយៗនោះទេដោយថ្ងៃនេះ Sam Bankman-Fried បានជាប់បទល្មើស 4 ករណីបន្ថែមទៀតសរុបទៅគឺមាន 12 ករណីហើយ។ករណីចុងក្រោយគឺពីបទដែលលោកបានបើកAccount ធនាគារសំងាត់ដើម្បីតម្កល់លុយអ្នកវិនិយោគដើម្បីយកទៅធ្វើការវិនិយោគផ្សេងៗ។

តែ 2 ថ្ងៃសោះអ្នកវិនិយោគNFT ដែលបានប្រមូលទិញ NFT ល្បីបានលុយ NFT របស់ខ្លួនដែលបានទិញនោះចេញទាំងអស់ដែលមានចំនួន 1,010 NFT រួមមាន 90 BAYC បាន5707 ETH, 191 MAYC បាន3091 ETH, 112 Azuki បាន1644ETH, និង 308 Otherdeed បាន582ETH។អ្នកវិនិយោគនោះត្រូវបានគេស្គាល់ថាជា Jeffrey Hwang (Machi Big Brother)។

កំុភ្លេចខែមីនានេះនឹងមានការ Upgrade Ethereum ដែលអាចធ្វើអោយ Blockchain Ethereum មានការធ្វើTransaction ច្រើនដែលអាចធ្វើអោយGas fee ឡើងថ្លៃព្រោះវានឹងបើកអោយមានការ Unstake កាក់ក្នុង POS។

Justin Sun ដែលជាម្ចាស់របស់ Exchange Huobi បានយកកាក់ ETH ចំនួន 150,100 ETH ឬ​240 លានដុល្លារទៅដាក់ Stake ក្នុង LidoFinance ។

J.P morgan ដែលជាក្រុមហ៊ុនវិនិយោគលំដាប់លោកបានបើកស្ថាប័ណស្រាវជ្រាវទៅលើបច្ចេកវិទ្យា Blockchain ក្នុងប្រទេស Greece។

HUOBI និង​​ Kucoin បានអនុញ្ញាត្តិអោយអ្នកវិនិយោគយក Debit card របស់ធនាគាររុស្សីដែលត្រូបានហាមឃាត់ឈ្មោះ Sberbank ដែលវាអាចធ្វើក្រុមហ៊ុនទាំងពីរអាចនឹងប្រឈមមុខនឹងរឿងមិនល្អព្រោះវាខុសច្បាប់សហរដ្ធអាមេរិក និង បណ្តាប្រទេសអ៊ឺរ៉ុប។

ប្រភព:

Sam Bankman-Fried Slapped With 4 New Criminal Charges After FTX Fallout

https://news.bitcoin.com/jpmorgan-to-open-blockchain-innovation-lab-in-greece/