ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 22 ខែកុម្ភ:

គម្រោងបង្កើត NFT ក្នុង Bitcoin ឈ្មោះOrdinal Protocol បានពង្រីកគម្រោងរបស់ខ្លួនចូលក្នុង Blockchain Litecoin រួចរាល់ដោយប្រើពេល​និងថវិកាយ៉ាងតិចបំផុតកាលពីដើមសប្តាហ៏កន្លងមកនេះ។

NFT រូបស្វាដែលល្បីឈ្មោះ BAYC ចំនួន71 ក្បាលត្រូវបានលក់ចេញដោយម្ចាស់តែមួយព្រមគ្នាបានលុយចំនួនជាង 9 លានដុល្លារ។អ្នកដែលលក់នោះត្រូវបានគេដឹងថាជាក្រុម Mando។Platform ដែលគេលក់គឺ Blur NFT MarketPlace។

​AAVE ដែលជាគម្រោងDefi ល្បីឈ្មោះមួយក្នុងលោកសម្រេចចិត្តឈប់អោយប្រើប្រាស់កាក់ BUSD ដើម្បីធ្វើការខ្ចី​ ផ្ញើរ និង ប្រើប្រាស់នៅក្នុង Platform របស់ខ្លួនបន្ទាប់ពី BUSD ត្រូវបានក្រុមហ៊ុន Paxos ឈប់បង្កើតថ្មីមក។

ក្របខណ្ឌកំពូលបាល់បោះអាមេរិក NBA បានចាប់ដៃគូរជាមួយក្រុមហ៊ុនដ៏ល្បីឈ្មោះចិន Ant Group ដើម្បីបុកទីផ្សារប្រទេសចិននិងមានការទិញលក់NFT របស់ NBA តាមរយ: Alipay របស់ Alibaba ផងដែរ។

Exchange Coinbase ត្រៀមទទួលប្រើប្រាស់កាក់ EUROC/USD និង EUROC/EUR ដែលជាកាក់ Stable coin សម្រាប់លុយ EURO។

ក្រុមហ៊ុន Startup Chaos Labs ទទួលបានការវិនិយោគចំនួន20 លានដុល្លារដែលដឹកនាំដោយក្រុមហ៊ុនGalaxy Digital និង Paypal Venture ។Chaos Labs គឺជាStartup ដែលផ្តោតទៅលើផ្តល់សេវាត្រួតពិនិត្របញ្ហាSecurity សម្រាប់គម្រោង Defi។

ក្រុមហ៊ុន Tencent Cloud ដែលជាក្រុមហ៊ុនផ្តល់សេវា Cloud របស់ប្រទេសចិនបានសហការជាមួយគម្រោង Ankr, Avalanche, Scroll និង Sui រួមទាំងបានប្រកាសផលិតថ្មីរបស់ខ្លួនឈ្មោះ Metaverse-in-a-box។

ក្រុមហ៊ុនវិនិយោគលើគ្រ៊ីបតូ Galois Capital បានបិទទ្វាក្រោយពេលខាតលុយពាក់កណ្តាលជាមួយនឹងការដួររលំរបស់ក្រុមហ៊ុន FTX។

Blockchain Tezos បានបញ្ចូល Google Cloud ជាValidator របស់ខ្លួនមួយទៀតនៅក្នុង Blockchain របស់ខ្លួន។

ហាង Solana Space របស់គម្រោងកាក់ Solana នៅNew york និង Miami កំពុងតែរៀបចំបិទទ្វាហាងហើយបន្ទាប់ពីបានបើកមិនទាន់បានមួយឆ្នាំផង។

ក្រុមហ៊ុនទូទាត់សាច់ប្រាក់ដ៏ធំមួយក្នុងលោក Ingenico បានផ្តល់សេវាទទួលយកកាក់Bitcoin និង គ្រ៊ីបតូផ្សេងទៀតនៅក្នុងប្រទេសបារាំងហើយ។

ប្រភព:

https://cointelegraph.com/news/ordinals-litecoin-fork-took-one-week-and-was-quite-simple-says-creator

https://www.coindesk.com/business/2023/02/21/galaxy-digital-paypal-lead-20m-fundraise-for-chaos-labs