បច្ចេកវិទ្យាដែលកំពុងត្រូវបានពេញនិយម​ Zk rollups

ក្នុងឆ្នាំ​2023 នេះបច្ចេកវិទ្យាមួយដែលកំពុងត្រូវបានគេនិយាយច្រើនជាងគេគឺបច្ចេកវិទ្យា​ Zk-rollups ដែលគម្រោងBlockchainនាំគ្នាធ្វើការUpdate ដើម្បីយកបច្ចេកវិទ្យានេះមកប្រើដូចជាគម្រោង​ Blockchain ថ្មីឈ្មោះ zksync , Starknet និង​ការធ្វើបច្ចុប្បន្នភាពរបស់គម្រោង Polygon ដែលនឹងប្រើ zkEVM នៅក្នុងឆ្នាំនេះផងដែរ។ខាងក្រោមយើងនឹងមកដឹងកាន់តែច្បាស់អំពីបច្ចេកវិទ្យាមួយនេះរួមជាមួយគម្រោងដែលនឹងយកវាមកប្រើហើយមិនទាន់បានលក់កាក់ ក៏ដូចជាបានលក់កាក់ហើយ។

Zk-rollups គឺជាBlockchain ស្រទាប់ទីពីរ ឬ Layer2 របស់Ethereum ដែលធ្វើទូទាត់សាច់ប្រាក់, គណនាសមីការផ្សេងៗ និងរក្សាទិន្នន័យបែប off-chain (រក្សាទុកក្នុង Server ធម្មតាមិនរក្សាក្នុង​Blockchain) តែរក្សាកាក់ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗនៅក្នុង Blockchain​ ដោយពឹងផ្អែកទៅលើ Smart contract។ដោយសារតែ Ethereum ត្រូវបានបង្កើតមកជាមួយនឹងបញ្ហាទាក់ទងនឹងការពង្រីកបណ្តាញរបស់ខ្លួនទោះបីជាមានគម្រោងដើម្បីពង្រីកបណ្តាញនៅថ្ងៃអនាគតក៏ដោយក៏វានៅប្រើពេលយូរទៀតដែរដូចនេះទើបបច្ចេកវិទ្យា zk-rollups ត្រូវបានបង្កើតមកដើម្បីដោះស្រាយបញ្ហានេះដោយប្រើវិធីសាស្ត្រគណនាសមីការទាំងឡាយបែប Off-chain ហើយទើបធ្វើការUpdate ក្នុង Blockchain នៅពេលក្រោយ។​zk-rollups រក្សាAddresses និង ចំនួនកាក់ដែលAddresses នោះមានជារូបបែប merkle tree(ជារូបបែបនៃការរក្សាទិន្នន័យអោយមានប្រសិទ្ធិភាព និង សុវត្ថិភាពខ្ពស់ដែលត្រូវបានគេយកមកប្រើនៅក្នុង​Blockchain) ហើយទិន្នន័យសំខាន់ដូចជាចំនួនកាក់គឺត្រូវបានរក្សាក្នុង Blockchain ក្នុង Smartcontract។ Zk-rollups មានកិច្ចការ3ធំៗគឺ ចាំទទួលការដាក់កាក់ទុក (Deposit), ការវេរកាក់ (Transfers) និង ការដកកាក់ (Withdrawals)។សរុបខ្លីZk-rollups គឺជាបច្ចេកវិទ្យាកូនកាត់(Hybrids) ដែលមានទាំងការចូលរួមបែប Off-chain និង On-chain។

zk-rollups

កាក់ដែលនឹងប្រើបច្ចេកវិទ្យានេះមានដូចជា​ zksync, Starknet, Polygon ដែលវានឹងផ្តល់ផលល្អដល់កាក់ដ៏ទៃផ្សេងទៀតដូចជា Mina, LRC, IMX,SYS,MUTE និង DUSK

ប្រភព: