ថ្ងៃនេះយើងមកដឹកលម្អិតអំពី EigenLayer – ETH Restaking
ក្រោយពេលដែល Ethereum ប្តូរពី Proof Of Work ទៅ Proof Of Stake អ្នកដែលចង់រកកាក់ Eth គឺចាំបាច់ត្រូវធ្វើខ្លួន Validator ឬយកកាក់ ETH ដែលខ្លួនមានទៅ Stake ក្នុងគម្រោងដែលជា Validator របស់ Ethereum។ ហើយជាទូទៅនៅពេលដែលយើងយកកាក់ Eth ទៅ Stake នោះយើងនឹងបានមកវិញជាកាក់តំណាងរបស់កាក់ដែលយើងបានយកទៅ Stake នោះហើយយើងមិនអាចធ្វើអ្វីបានជាមួយកាក់នោះទេក្រៅពីយកទៅលក់ក្នុងទីផ្សារ។គម្រោង EigenLayer គឺនឹងជួយអោយអ្នកទទួលបានប្រយោជន៏ពីកាក់តំណាងនោះដោយអ្នកអាចយកកាក់នោះទៅ Stake ម្តងទៀតដើម្បីទទួលបាន Reward ដែលហៅថា Restaking។
EigenLayer ថ្មីៗនេះទទួលបានការវិនិយោគ 50 លានដុល្លារដែលដឹកនាំដោយ Blockchain Capital, Polychain Capital, Electric Capital, Coinbase Venture, និង Ethereal Ventures។
EigenLayer គឺដើរតួជាបុគ្គលកណ្តាលដែលបង្កើតមកនៅក្នុង Blockchain Ethereum ដើម្បីផ្តល់ទំនុកចិត្តវិមជ្ឈការ។ Protocol ដែលមានបំណងនឹងប្រើ EigenLayer នឹងទទួលបានប្រយោជន៏ក្នុងរឿងសុត្ថិភាពរបស់ Ethereum ផងដែរដែលធ្វើអោយពួកគេចំណាយតិចក្នុងការបើកដំណើរការ។
តើ EigenLayer ធ្វើអោយ Protocol ក្នុង Ethereum សុវត្ថិភាពដោយរបៀបណា?
ដូចបានដឹងខាងលើ EigenLayer គឺបង្កើតមកដើម្បីពង្រឹងសុវត្ថិភាពដល់គម្រោងផ្សេងដែលប្រើវាតាមរយ:ការ Restaking ដោយគម្រោងនេះអនុញ្ញាត្តិអោយអ្នកដែលបាន Stake កាក់ក្នុង Ethereum អាចយកកាក់ដែល Stake នោះទៅ Stake ម្តងទៀតក្នុង EigenLayer ធ្វើបែបនេះគម្រោងដែលប្រើ EigenLayer មិនចាំបាច់បង្កើត Validator របស់ខ្លួនឯងនោះទេ។EigenLayer មានបំណងក្នុងការបង្កើតទីផ្សារលក់កាក់ដែលបាន Stake ដោយ protocols ថ្មីអាចមកទិញកាក់ពី Validator ហើយ Validator ក៏អាចលក់បានដូចគ្នា។
តើអ្វីជាការ Restaking?
និយាយអោយសាមញ្ញ Restaking គឺជាយកកាក់ដែលបាន Stake ក្នុង Ethereum ទៅ Stake ក្នុង protocol ដ៏ទៃផ្សេងទៀតដែលអាចជួយអោយ protocol មានសុវត្ថិភាពដូចនឹង Ethereum ដែរ។
*តែអ្នកក៏ត្រូវដឹងផងដែរថានៅពេលដែលយើងយកកាក់ទៅ Restake ក្នុង EigenLayer គឺយើងមានឱកាសនឹងត្រូវបានផាកពិន័យកាន់តែខ្ពស់។ ដើម្បីសងដល់អ្នក Restake ពួកគេនឹងទទួលបានរង្វាន់កាន់តែខ្ពស់មកវិញពី EigenLayer។
តើ Restake យ៉ាងដូចម្តេច?
ការ Restake ក្នុង EigenLayer មាន 4 ប្រភេទ:
- Native Restaking: គឺអ្នកប្រើប្រាស់យកកាក់ ETH ទៅ Stake ក្នុង Ethereum ហើយយកកាក់ទាំងនោះទៅ Restake ដោយខ្លួនឯងផ្ទាល់តែម្តង។
- LSD Restaking៖ អ្នកអាចយកកាក់ដែលបានពីការ Stake ក្នុងគម្រោង Lido, Rocket Pool ជាដើមទៅ Restake ក្នុង EigenLayer បានផងដែរ។
- LSD LP Restaking៖ អ្នកប្រើប្រាស់ (Validator) អាចយកគូរកាក់ដែលក្នុងនោះត្រូវមានកាក់ Stake ETH ទៅ Restake បានដូចគ្នា។
- ETH LP Restaking៖ អ្នកប្រើប្រាស់ (Validator) អាចយកគូរកាក់ដែលក្នុងនោះត្រូវមានកាក់ ETH ទៅ Restake បានដូចគ្នា។
បញ្ហាដែល EigenLayer ចូលមកដោះស្រាយ។
- ដោះស្រាយបញ្ហារឿងលុយនិងភាពលំបាកដែល Protocol ថ្មីៗជួបប្រទះ: ជាទូទៅដើម្បីបង្កើត Protocol មួយបានពួកគេត្រូវមានប្រព័ន្ធសុវត្ថិភាពដែលចាំបាច់ពួកគេត្រូវចំណាយលុយក៏ដូចជាអូសទាញអ្នកវិនិយោគមកដាក់កាក់ Stake ដើម្បីជា Validator ក្នុងគម្រោងរបស់ខ្លូនដែល Protocol ត្រូវចំណាយលុយយ៉ាងច្រើន។
- ដោះស្រាយបញ្ហាខ្វះអធិបតេយ្យភាព: ជាទូទៅ Protocol ដែលបានបង្កើតក្នុង Ethereum គឺត្រូវតែគោរពច្បាប់របស់ Ethereum ដែលធ្វើអោយពួកគេមិនអាចធ្វើអ្វីតាមដែលពួកគេចង់ធ្វើបាននោះទេដែលជាមូលហេតុធ្វើអោយគម្រោងខ្លះទៅបង្កើតក្នុង Blockchain ដ៏ទៃដូចជា Cosmos ជាដើម។
- ខ្វះទំនុកចិត្តក្នុង Protocol ដ៏ទៃផ្សេងទៀត: Protocol មួយគឺតែងតែពឹង Protocol ដ៏ទៃផ្សេងទៀតហើយមាន Protocol ខ្លះគឺបង្កើតក្នុង Blockchain ដ៏ទៃដែលមិនមែនជា Ethereum ដែលអាចមានប្រព័ន្ធសុវត្ថិភាពអន់ដូចនេះសម្រាប់ protocol ដែលប្រើប្រាស់ EigenLayer អាចនិយាយបានថាមានប្រព័ន្ធសុវត្ថិភាពក្បែរ Ethereum ដែលអាចធានាសុវត្ថិភាពជាមួយ Protocol ដ៏ទៃផ្សេងទៀត។
គុណសម្បត្តិរបស់ EigenLayer
- ពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Protocol ដែលបានប្រើEigenLayer៖ ប្រើ EigenLayer, protocol ថ្មីនឹងទទួលស្រទាប់សុវត្ថិភាពដូចទៅនឹង Ethereum ដោយអ្នកដែលបាន Stake កាក់ក្នុង Ethereum យកកាក់របស់ពួកគេទៅ Stake ក្នុង EigenLayer ហើយអាចធ្វើអោយ Protocol ថ្មីនោះអាចប្រើប្រាស់ Validator ដ៏ច្រើនសំបូរបែប។
- មានភាពបត់បែនបាន: Protocol មានអធិបតេយ្យភាពដែលអាចរៀបចំប្រព័ន្ធផាកពិន័យដោយខ្លួនឯងនិងជាមួយនឹងប្រព័ន្ធសុវត្ថិភាពរបស់ពួកគេទៀតផង។
- អ្នកដាក់កាក់ ReStake អាចរកចំណូលបានបន្ថែម។
គុណវិបត្តិរបស់ EigenLayer
- ភាគរយនៃការទទួលពិន័យកាន់តែខ្ពស់: ដូចដែលបានដឹងនៅក្នុង POS អ្នកដែលជា Validator នឹងទទួលរងពិន័យដោយត្រូវបានបង់ជាកាក់ Eth បើពួកគេមិនបានគោរពតាមគោលការណ៏នៃ POS របស់ម្ចាស់គម្រោងហើយនៅក្នុង ETH POS គឺមានហានិភ័យ 50%ដែលអាចនឹងត្រូវបាន Slash ឬ ផាកពិន័យ ហើយជាមួយគោលការណ៏ថ្មីរបស់ EigenLayer គឺអាចមានហានិភ័យចំនួន 50% ផងដែរ។
- ហានិភ័យមច្ឈការ: ដើម្បីទទួលបានរង្វាន់កាន់តែច្រើនអ្នកវិនិយោគនឹងយកកាក់ដែលបាន Stake ក្នុង Ethereum ទៅដាក់ក្នុង EigenLayer ដើម្បីទទួលបានរង្វាន់បន្ថែមដែលជាមូលហេតុអាចនឹងទទួលបានការរងគ្រោះបើមានបញ្ហាអ្វីមួយកើតឡើង។
- ហានិភ័យនៃការចែករង្វាន់: ដោយសារតែគម្រោងនេះផ្តល់រង្វាន់ច្រើនដល់អ្នកដែលបាន Stake ដូចនេះវាអាចនឹងធ្វើអោយអ្នកដែលប្រើប្រាស់ផ្ទាល់អាចនឹងទទួលបានរង្វាន់តិចទៅវិញ។
*ករណីប្រើប្រាស់ជោគជ័យមួយរបស់ EigenLayer គឺ EigenDA ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងគម្រោង Mantle ដែលប្រើនៅផ្នែក Data Availability layer។
ប្រភព: