មកស្គាល់គម្រោងគ្រ៊ីបតូរបស់ ក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូទាំងអស់គ្នា

ថ្ងៃនេះយើងមកដឹងពីគម្រោងគ្រ៊ីបតូដែលដឹកនាំ ឬ គាំទ្រដោយក្រុមហ៊ុនផ្តល់សេវាគ្រ៊ីបតូធំៗទាំងអស់គ្នា:

BNB Chain : គឺជា Blockchain ដែលគាំទ្រដោយ Binance និងមានកាក់ឈ្មោះថា BNB។ កាក់ BNB នេះអាចយកទៅចូលរួម Launch pool, Launchpad និង ដាក់ Stake ក្នុង Binance បាន។

Base : Base គឺជា Blockchain layer 2 ក្នុង Ethereum ដែលមានអ្នកដឹកនាំគឺជា Coinbase ដែលជាគ្រ៊ីបតូ Exchange លេខ 2 ក្នុងលោក។ Base អត់ទាន់់មានកាក់របស់ខ្លួនឯងទេ។

Mantle: Mantle គឺជា Blockchain ដែលគាំទ្រដោយ Bybit។ Bybit បានឈប់ប្រើប្រាស់កាក់ BIT មកប្រើកាក់ MNT របស់ Mantle វិញ។ កាក់ MNT របស់ Mantle អាចយកទៅប្រើប្រាស់ក្នុងកម្មវិធីចែកកាក់ផ្សេងៗក្នុង Bybit។

OKT Chain: OKT Chain គឺជាគម្រោងគាំទ្រដោយ OKX។ OKT Chain គឺ Blockchain Layer1 ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ Cosmos ដែលគាំទ្រ EVM និង IBC។ OKT Chain មានកាក់ឈ្មោះ OKT ដែល OKX ប្រើប្រាស់ក្នុងកម្មវិធីចែករង្វាន់ផ្សេងៗ។

HTX: HTX គឺជា Token របស់HTX ដែលមាន Justin Sun ជាអ្នកនៅពីក្រោយ។ Justin Sun ក៏ជាអ្នកចូលរួមបង្កើតគម្រោង Tron ផងដែរ។ HTX និង Poloniex ធ្លាប់ត្រូវបានគេ Hack យកលុយរាប់លានដុល្លារកាលពីប៉ុន្មានខែមុន។

BGB: គឺជាកាក់របស់ Bitget។ អ្នកដែលមានកាក់ BGB អាចចូលរួមជាមួយ Launchpad និង Launchpool ក្នុង Bitget បាន។