ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 17 ខែកុម្ភ:

គណកម្មការមូលប័ត្រអាមេរិកបានចោទប្រកាន់ទៅលើគម្រោង TerraForm (LUNA) ពីបទបោកអ្នកវិនិយោគដែលមានអ្នកចូលរួមបង្កើត Do Kwon នៅពីក្រោយ។តាមការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុន Terraform បានវេរកាក់BTC ចេញចំនួន 10,000 BTC រួចបានដកជាលុយនៅក្នុងប្រទេសស្វ៊ីសបានចំនួនជាង 100 លានដុល្លារតាំងពីខែឧសភា ឆ្នាំ 2022។

Collab.Land បានបង្ហាញពីចេទនាចែកកាក់គ្រ៊ីបតូជារង្វាន់់ដល់សហគមន៏ឬអ្នកប្រើប្រាស់របស់ខ្លួនដែលមានចំនួនជាង2 លាននាក់។Collab Land ជាគម្រោងដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចយកNFT របស់ខ្លួនទៅLogin ជាមួយនឹងម្ចាស់គម្រោងNFT បាន។

កាក់ TRU បានឡើងថ្លៃដល់ទៅ 140% ក្រោយពីBinance បានបង្កើតកាក់(Mint) Stable Coin ឈ្មេាះ TrueUSD របស់គម្រោងនេះចំនួន50 លានដុល្លារ។

ម្ចាស់បំណុលរបស់ Exchange Mt.GOX បានទាមទារសំណងជាកាក់ BTC ដែលMt.GOX បានជំពាក់ចំនួនប្រមាណ 28,000 BTCថ្ងៃដែលណាត់សងគឺថ្ងៃទី 30 ខែ កញ្ញា។

អស់ពីរឿងមួយចូររឿងមួយទៀតហើយ Binance ដោយយោងតាមរបាយការណ៏របស់ធនាគារបានរកឃើញថា Binance ធ្លាប់បានវេរលុយចំនួនជាង 400 លានដុល្លារចេញពី Binance US ទៅអោយក្រុមហ៊ុនMerit Peak ដែលមានCZ ជាអ្នកគ្រប់គ្រងនៅទីនេាះ។

អ្នកអភិវឌ្ឃរបស់គម្រោង Tornado Cash នឹងនៅបន្តជាប់ក្នុងការឃំុឃាំងចំនួន3ខែទៀត។

ប្រភព:

https://www.sec.gov/news/press-release/2023-32