ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 07 ខែ កុម្ភ: ឆ្នាំ 2023

ក្រុមហ៊ុនវិនិយោគ DCG – Digital Currency Group បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Grayscale ដើម្បីប្រមូលទុនទុកសងបំណុលអោយក្រុមហ៊ុនក្នុងការគ្រប់គ្រងរបស់ខ្លួនឈ្មោះ Genesis។ក្រុមហ៊ុន Genesis បានប្រកាសក្រោយ FTX បានក្ស័យធន។ក្រុមហ៊ុន Grayscale គឺជាក្រុមហ៊ុនផ្តល់សេវាវិនិយោគលើគ្រ៊ីបតូ Grayscale Bitcoin Trust ដែលមានលុយក្រោមការគ្រប់គ្រងរបស់ខ្លួនចំនួន 10,000 លានដុល្លារ។DCG បានលក់ហ៊ុនរបស់ខ្លួនដែលមានក្នុង Grayscale ដែលភាគច្រើនជា ETH trust ចំនួន 1/4 នៃចំនួនដែល DCG មាន និងបានលុយមកចំនួន 22 លានដុល្លារ។

Binance ត្រៀមដកកាក់ FIO, GNO, IRIS, MLN, និង WTC ពីការ Trade ក្នុង Margin Isolated នៅថ្ងៃទី 16 ម៉ោង 1 ថ្ងៃ។

ធនាគារឌីជីថល នៅអ៊ឺរ៉ុបចាប់ផ្តើមមានការដាក់អោយប្រើមុខងារ Staking Crypto ហើយសង្ឃឹមថានៅថ្ងៃអនាគតនឹងមានការដាក់អោយប្រើ DEFI បែប Centralized។

ការប្រាក់ទៅលើបំណុលរបស់រដ្ធាភិបាលសហរដ្ធអាមេរិកប្រចាំឆ្នាំឡើងដល់ 850 ពាន់លានដុល្លារហើយៗក៏កំពុងតែឡើងជាបន្តបន្ទាប់។តួលេខនៃការប្រាក់នៃបំណុលរបស់សហរដ្ធអាមេរិកគឺឡើងខ្លាំងក្នុងរយ:ពេល2 ឆ្នាំចុងក្រោយនេះ។

ប្រភព:

https://www.coindesk.com/business/2023/02/07/dcg-is-selling-holdings-in-grayscale-financial-times

https://www.binance.com/en/support/announcement/binance-margin-will-delist-fio-gno-iris-mln-wtc-trading-pairs-from-isolated-margin-fca7186611164299b4456073a9594e2a