ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 23 ខែ មករា
ថ្ងៃស្អែកត្រូវនឹងថ្ងៃទី 24 ក្រុមហ៊ុន Genesis នឹងត្រូវបានតុលាការបើកការស៊ើបសួរពីករណីក្រុមហ៊ុនក្ស័យធន។
ក្រុមហ៊ុនផលិតថាមពលពីនុយក្លេអ៊ែរដ៏ធំមួយក្នុងលោកនៅតំបន់ Susquehanna ក្នុងរដ្ធ Pennsylvania ដែលមានសមត្ថភាពអាចផលិតថាមពលបាន 2.5 Gigawatt បានប្រើថាមពលទៅជីកកាក់គ្រ៊ីបតូដើម្បីធ្វើអោយមានតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ថាមពល។ពេលមានតម្រូវការថាមពលច្រើនគឺក្រុមហ៊ុននេះនឹងផ្គត់ផ្គង់តែពេលតម្រូវការធ្លាក់ចុះក្រុមហ៊ុននេះនឹងយកថាមពលទៅជីកកាក់។
គ្រ៊ីបតូ Exchange NEXO បានប្តឹងប្រទេស Bulgaria ទាមទារសំណង 1 ពាន់លានដុល្លារ។ក្រុមហ៊ុន NEXO ត្រូវបានប៉ូលីសBulgariaលោមព័ន្ធដែលចោទ Nexo ថាបានប្រព្រឹត្តអំពើខុសច្បាប់ទាក់ទងនឹងការ លាងលុយកខ្វក់ គេចពន្ធ និង ប្រព្រឹត្តបទល្មើសអនឡាញ។តុលាការ Bulgaria បានអោយដឹងថាមានលុយយ៉ាងហោចណាស់94 ពាន់លានដុល្លារបានវេរចូលក្នុង NEXO កាលពីរយ:ពេល 5 ឆ្នាំកន្លងមកនេះដោយបុគ្គលម្នាក់ដែលកំពុងមានទោសជាប់នឹងខ្លួន។NEXO បានធ្វើការបដិសេធរាល់ការចោទទាំងនោះ។មកដល់ថ្ងៃនេះ NEXO ក៏បានរាយការណ៏ថាគេនឹងប្តឹងទៅអាជ្ញាធរប្រទេសBulgaria ទារសំណង 1 ពាន់លានដុល្លារពីការស៊ើបអង្កេតលើក្រុមហ៊ុនខ្លួនដោយមិនមានភស្តុតាងច្បាស់លាស់ដោយ NEXO មានជំនឿយ៉ាងម៉ុតមាំថាពួកគេនឹងឈ្នះ។
ពិធីករទូរទស្សន៏ដ៏ល្បីមួយរូបរបស់សហរដ្ធអាមេរិកលោក Tucker Carlson បានចេញទ្រឹស្តីថាកាក់ BTC ឡើងថ្លៃដោយសារតែសហព័ន្ធអាកាសចរណ៍អាមេរិកបានលួចទិញ BTC ដោយស្ងប់ស្ងាត់ដើម្បីទៅអោយ Hacker ដែលបានវាយប្រហារពួកគេកាលពីប៉ុន្មានឆ្នាំមុនជាថ្នូរយកទិន្នន័យរបស់ពួកគេមកវិញ។
ក្រុមហ៊ុន Coinbase ចោទថា Binance បានក្រឡុកតម្លៃរបស់កាក់គ្រ៊ីបតូដោយបានប្រៀងទុករយ:ពេលជាង18 ខែមុន។
ក្រុមហ៊ុន Coinbase បានចាប់ដៃគូរជាមួយក្រុមបាល់ទាត់អាឡឺម៉ង់ឈ្មោះ Borussia Dortmund។