Elon Musk, Tesla,Spacex កំពុងប្រឈមមុខនឹងការផាកពិន័យ 258 ពាន់លានដុល្លារទាក់ទងនឹងការផ្សព្វផ្សាយកាក់ Dogecoin

Elon Musk, Tesla, និង SpaceX កំពុងត្រូវបានប្តឹងទាមទារសំណង 258 ពាន់លានដុល្លារពីបទ លូកដៃចូលពាក់ព័ន្ធទៅជាមួយនឹងការឃោសនាបោកប្រាស់ទាក់ទងនឹងកាក់ Dogecoin។ ក្នុងសំណើរប្តឹងបានលើកឡើងថា Elon Musk បានឃោសនាថា កាក់Dogecoin គឺជាការវិនិយោគស្របច្បាប់ហើយលោកថែមទាំងទទួលការបង់ប្រាក់ជា​DogeCoin ក្នុងក្រុមហ៊ុនរបស់លោកទៀតផងតែធាតុពិតDogeCoinជាកាក់គ្មានតម្លៃអ្វីទាំងអស់។

ដើមចោទដែលភាគច្រើនជាជនរងគ្រោះដែលបានខាតលុយយ៉ាងច្រើនជាមួយកាក់ DogeCoin បានអោយដឹងថា ElonMusk និង ក្រុមហ៊ុនរបស់លោកបានធ្វើការផ្សព្វផ្សាយពីកាក់ Dogecoin យ៉ាងខ្លាំនរហូតធ្វើអោយតម្លៃរបស់វាឡើងយ៉ាងខ្លាំង។ដើមចោទបានខាតបង់លុយអស់ដល់ទៅ 86 ពាន់លានដុល្លារ។Johnson តំណាងអោយអ្នកដែលរងគ្រោះដែលបានខាតបង់លុយជាមួយកាក់ Dogecoin តាំងពីឆ្នាំ 2019 មក បានទាមទារសំណង 86ពាន់លានដុល្លារ និង ការខាតបង់បីដងគឺស្មើនឹង 172 ពាន់លានដុល្លារ។ គួរអោយដឹងផងដែរថាElonMusk គឺជាមនុស្សមានសក្តានុពលក្នុង Twitter យ៉ាងខ្លាំងហើយលោកតែងតែលើកសរសើរកាក់ Dogecoin។

ប្រភព: https://news.bitcoin.com/elon-musk-tesla-spacex-facing-258-billion-lawsuit-for-promoting-dogecoin