សរុបពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 18 ខែ មករា ឆ្នាំ 2023
ពត៍មានសំខាន់ៗក្នុងគ្រ៊ីបតូថ្ងៃនេះមាន
Binance នឹងដាក់លក់កាក់ Rocket Pool (RPL)
Binance នឹងដាក់លក់កាក់ Rocket Pool នៅថ្ងៃទី 18 ខែមករា វេលាម៉ោង 3 ថ្ងៃត្រង់ដោយនឹងបើកអោយទិញជាគូរកាក់ RPL/BTC, RPL/BUSD, RPL/USDT។ អ្នកដែលមានកាក់ RPL អាចវេរចូល Binance ដើម្បីត្រៀមលក់បានចាប់តាំងពីពេលនេះតទៅ ហើយ Binance នឹងបើកអោយដកកាក់នេះនៅថ្ងៃទី 19 ខែមករាម៉ោង 3 ថ្ងៃត្រង់។ យើងមកស្គាល់ពីគម្រោងកាក់ Rocket Pool ត្រួស។ Rocket Pool គឺជាគម្រោងអោយអ្នកវិនិយោគយកកាក់ ETH ទៅ Stake នៅក្នុងគម្រោង POS របស់ Ethereum ពេលអ្នកវិនិយោគStake កាក់ ETH ពួកគេនឹងបានមកវិញជាកាក់ rETH។ កាក់ RTL គឺជា Governance Token របស់គម្រោងមួយនេះ។
ក្រុមហ៊ុន DCG – Digital Currency Group បានផ្អាកការចែកភាគលាភដោយសារតែក្រុមហ៊ុនខាតច្រើនជាមួយនឹងការធ្លាក់ចុះនៃតម្លៃគ្រ៊ីបតូ និង ក្រុមហ៊ុនមានគេជំពាក់ច្រើននិងមិនទាន់សងវិញ។
ក្រុមហ៊ុន Coinbase ប្រចាំប្រទេសជប៉ុនទុកពេលអោយអ្នកវិនិយោគដល់ថ្ងៃទី 16 ខែកុម្ភ: ដើម្បីដកកាក់របស់ពួកគេក្រោយពេលដែលក្រុមហ៊ុននេះនឹងបិទនៅខែក្រោយ។ក្រុមហ៊ុននេះបានបញ្ឃប់ការងារបុគ្គលិកចំនួនជាង 950 នាក់។ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនទីពីរដែលបានបិទនៅប្រទេសជប៉ុនបន្ទាប់ពី Kraken បានបិទ។
ភាគហ៊ុនរបស់ Coinbase បានឡើងដល់ទៅ 69%(ពី 31.95$ នៅថ្ងៃទី 6 ទៅ 54.14$) និង Microstrategy បានឡើងដល់ទៅ 74%(135$ នៅចុងខែធ្នូទៅ 236$) បន្ទាប់ពីតម្លៃគ្រ៊ីបតូចាប់ផ្តើមងើបឡើងវិញ។គួរអោយដឹងផងដែរថា Microstrategy ជាក្រុមហ៊ុនវិនិយោគគ្រ៊ីបតូមួយដែលមាន BTC ដល់ទៅ 132,500 BTC។
ការអភិវឌ្ឃន៏នៅក្នុង Blockchain BTC និង ETH មានការកើនឡើងដល់ទៅ 3 ដង គិតតាំងពីឆ្នាំ 2018 មក។ដោយមានអ្នកអភិវឌ្ឃន៏សកម្មចំនួន 23,343 ជារៀងរាល់ខែ។
កាក់ Meme Coin ឈ្មោះ FLOKI បានចាប់ដៃគូរជាមួយ Binance Pay ដែលអាចអនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចយកកាក់ FLOKI ទៅចាយក្នុង Binance Pay បាន។
Binance ទទួលបានសិទ្ធិផ្តល់សេវាកម្មគ្រ៊ីបតូនៅក្នុងប្រទេសប៉ូឡង់។
ប្រភព:
https://blockworks.co/news/coinbase-follows-kraken-to-japan-exit
https://cointelegraph.com/news/crypto-stocks-surge-coinbase-up-69-microstrategy-up-74-since-lows