Bitcoin Mining Pool មួយដែលមានឈ្មោះ BTC dot com ត្រូវបានគេវាយប្រហារអស់លុយចំនួន 3 លានដុល្លារ។
Btc dot com គឺជា Bitcoin mining pool ធំលំដាប់លេខ 7 ក្នុងលោកបានអោយដឹងថាក្រុមហ៊ុនរបស់ខ្លួនត្រូវបានវាយប្រហារនិងខាតបង់អស់យ៉ាងច្រើន។
ការវាយប្រហារនេះកើតឡើងនៅថ្ងៃទី 3 ខែ ធ្នូ ដោយអ្នកវាយប្រហារបានលួចលុយអតិថិជនខ្លួនអស់ 700,000 ដុល្លារ និង ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចំនួន 2.3 លានដុល្លារតាមការប្រកាសជាផ្លូវការរបស់ BIT Mining Limited កាលពីថ្ងៃទី 26 ខែ ធ្នូកន្លងមក។
ក្រុមហ៊ុន Bit Mining និង BTC .com បានរាយការណ៏ពីករណីនេះទៅដល់ប៉ូលីស Cyber របស់ប្រទេសចិនហើយប៉ូលីសកំពុងតែស៊ើបអង្កេតលើករណីនេះ និង ប្រមូលភស្តុតាងដើម្បីយកលុយទាំងនោះមកវិញ។
ក្រុមហ៊ុននេះបានអោយដឹងថាខ្លួននឹងព្យាយាមយកលុយទាំងនោះមកវិញនិងការពារក្រុមហ៊ុនរបស់ខ្លួនអោយបានល្អជាងនេះ។
ទោះបីជាមានករណីនេះកើតឡើងក៏ដោយក៏ក្រុមហ៊ុននេះនៅបន្តដំណើរការជាធម្មតា។
ក្រុមហ៊ុន BTC .com ជា Mining pool ធំលំដាប់លេខ 7 ក្នុងលោកដែលមានភាគរយ 2.5% នៃMining pool BTC ក្នុងលោក និងមានអត្រា Hash rate = 5.8 Exahashes/ក្នុងមួយវិនាទី។
ប្រភព: https://cointelegraph.com/news/bitcoin-mining-pool-btc-com-reports-3m-cyberattack