ជប៉ុននឹងបញ្ចប់ការរារាំងការប្រើប្រាស់​ Stable Coin អន្តរជាតិក្នុងឆ្នាំ 2023

Exchange គ្រ៊ីបតូទាំង 31 ក្នុងប្រទេសជប៉ុនដែលបានចុះឈ្មោះជាមួយភ្នាក់ងារសេវាហិរញ្ញវត្ថុក្នុងស្រុកគឺអត់មានការ Trade Stable Coin ដូចជា USDT ឬ USDC ទេ។

យោងតាមការរាយការណ៏របស់ Nikkei កាលពីថ្ងៃទី 26 ខែ ធ្នូ បានអោយដឹងថាភ្នាក់ងារសេវាហិរញ្ញវត្ថុរបស់ប្រទេសជប៉ុននឹងបញ្ជប់ការរារាំងការប្រើប្រាស់ Stable Coin អន្តរជាតិក្នុងស្រុកចាប់តាំងពីឆ្នាំ 2023 តទៅ។

ក្នុងច្បាប់ថ្មីនេះប្រទេសជប៉ុននឹងអនុញ្ញាត្តិអោយ Exchange អាចធ្វើការ trade Stable coin (USDC, USDT) បានតែក្នុងគោលបំណងរក្សាទ្រព្យសម្បត្តិដោយការវេរកាក់Stable coin ទុក និង មានកំណត់ក្នុងការវេរចេញ។​ហើយ Exchange ឬ ក្រុមហ៊ុនណាដែលចង់ប្រើប្រាស់ Stable Coin ត្រូវគោរពតាមច្បាប់ការលាងលុយ។គួរអោយដឹងផងដែរថា ជប៉ុនបានរារាំងការប្រើប្រាស់ Stable Coin តាំងពីខែ មិថុនា ឆ្នាំ 2022។

ប្រភព: https://cointelegraph.com/news/japan-to-lift-the-ban-on-foreign-stablecoins-like-usdt-in-2023-report