មានរឿងអាក្រក់អីកើតឡើងចំពោះកាក់ Sol

ដូចដែលបានឃើញថ្ងៃនេះកាក់ Sol (Solana) ធ្លាក់ដល់ទៅជិត 10% នៅថ្ងៃនេះ។​ យើងនឹងមកដឹងពីពត៍មានមិនល្អមួយចំនួនអំពីកាក់មួយនេះ។

លោក James Spediacci ដែលជាអ្នកវិនិយោគ ក៏ដូចជាអ្នកចូលរួមបង្កើតលើគម្រោងគ្រ៊ីបតូបាន Tweetទាក់ទងពីគម្រោង​ Solana ថា FTX ដែលជាក្រុមហ៊ុនបោកលុយអ្នកវិនិយោគបានយកលុយទាំងនោះទៅវិនិយោគលើគម្រោងផ្សេងៗហើយក្នុងនោះក៏មានគម្រោង Solana ផងដែរក្នុងចំនួនទឹកលុយជាច្រើន។សព្វថ្ងៃលុយដែល FTX បានយកទៅវិនិយោគតាមរយ Alameda Research គឺចាញ់ក្នុង Margin អស់ហើយ។ គួរអោយដឹងផងដែរថា FTX គឺជាមូលហេតុមួយដែលធ្វើអោយកាក់ Sol ឡើងថ្លៃផងដែរកាលពីឆ្នាំ 2021។

រឿងមួយទៀតគឺទាក់ទងនឹងគម្រោង Saber (ជាគម្រោងប្តូរកាក់ Stable Coin នៅក្នុង Blockchain Solana) និង Sunny (ដែលជា​Defi App ក្នុង Blockchain Solana ផងដែរ) ដែលគម្រោងទាំងពីរនេះមានចំនួនកាក់ Lock ដល់ទៅ 7.5 ពាន់លានដុល្លារ ខណដែល Solana ទាំងមូលមានចំនួនការ Lock ចំនួន 10.5 ពាន់លានដុល្លារ។ហើយកាលពីខែសីហា លុយដែលបាន Lock ក្នុងគម្រោងទាំងនោះបានប្តូរទៅគម្រោង Aptos អស់ហើយ។

ប្រភព: https://insights.santiment.net/read/is-solana-s-o-l-s-outta-luck-7154