Visa Card និង Mastercard បានជ្រើសរើស USDC មកប្រើ

Visa Card និង Mastercard គឺជាប័ត្រទូទាត់លុយឆ្លងធនាគារ និង ប្រទេសតាមរយប្រព័ន្ធមួយដែលហៅថា Open banking ដែលអនុញ្ញាត្តិអោយពួកគេអាចចូលទៅប្រើប្រាស់ទិន្នន័យ ក៏ដូចជាមានជម្រើសក្នុងការបង្កើត Transaction របស់ធនាគារ និង ស្ថាប័ណ្ណហិរញ្ញវត្ថុផ្សេងៗទៀត។ តាមរយប្រព័ន្ធ Open banking មានការទូទាត់លុយចំនួន 4 ពាន់លានដុល្លារឆ្នាំ 2021 និង មានការរំពឹងថានឹងមានឡើងដល់ 116 ពាន់លានដុល្លារនៅឆ្នាំ 2026។

ជាមួយកំណើនទូទាត់លុយបែបឆ្លងប្រទេស និង ប្រព័ន្ធឌីជីថល យើងសង្កេតឃើញថា Stable coin (USDC) ដែលជាគ្រ៊ីបតូដែលមានតម្លៃថេរ គឺមិនកើន ឬ ក្រោម 1$ អាចជាជម្រើសមួយដែលល្អផងដែរក្នុងការទូទាត់លុយក្រោមរូបភាពជាគ្រ៊ីបតូ។ ក្រុមហ៊ុន Visa card និង Master card បានឃើញ USDC ជាឧកាសដ៏ល្អដែលពួកគេបានព្យាយាមទិញក្រុមហ៊ុនបច្ចេកទេសហរិញ្ញវត្ថុដែលធ្វើទាក់ទងនឹងរឿងនេះដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធហិរញ្ញវត្ថុដែលខ្លួនកំពុងប្រើប្រាស់។

តើ Visa card បានធ្វើអ្វីខ្លះដើម្បីយកគ្រ៊ីបតូមកប្រើប្រាស់?

Visa card បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Fintech Fast Track Program ដើម្បីវិនិយោគទៅលើ Startup ដែលកំពុងត្រូវការជំនួយតាំងពីឆ្នាំ 2019 ដោយ Visa card បានជួយទាំងបច្ចេកទេស និង ផ្តល់ជំនួយទាក់ទងនឹង Payment ដោយអោយពួកគេជ្រើសប្រើ Visa ជាជម្រើសក្នុងការធ្វើ Transactions។ ក្នុងឆ្នាំ 2020 Circle (USDC) បានសហការជាមួយ Visa ដើម្បីអោយអ្នកដែលមានប័ត្រ Visa Corporate card (សម្រាប់អាជីវកម្ម)អាចធ្វើការទូទាត់ប្រាក់ជា USDC បាន។ ថ្មីៗនេះ Visa បានចាប់ដៃគូរជាមួយធនាគារទាក់ទងនឹងរូបិយប័ណ្ណឌីជីថល Anchorage ដើម្បីរក្សាកាក់គ្រ៊ីបតូ និង អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចទិញ និង លក់កាក់គ្រ៊ីបតូបាន។ ហើយបន្ទាប់ពីនោះ Visa ក៏បានប្រកាសទទួលការទូទាត់ប្រាក់ជា​ USDC កាលពីខែមីនា ឆ្នាំ 2021។

តើ Master card បានធ្វើអ្វីខ្លះទាក់ទងនឹងគ្រ៊ីបតូ?

Master card បានបង្កើតការប្រកួតមួយក្រោមប្រធានបទ Start Path Crypto ក្នុងគោលបំណងភ្ជាប់ Master card ទៅនឹង គ្រ៊ីបតូដោយ Mastercard បានផ្តល់បច្ចេកវិទ្យា និង ចែករំលែកចំណោះដឹងដល់អ្នកដែលចូលប្រកួត។ ក្នុងការប្រកួតនេះ Mastercard បានបញ្ជាក់យ៉ាងច្បាស់គឺយកតែ Stablecoin ទេមកប្រើជាមួយ Network របស់ខ្លួន។

ក្នុងឆ្នាំ 2021 ខែ កក្កដា Mastercard បានចាប់ដៃគូរជាមួយ Circle (USDC), Evolve Bank, amp, Trust, និង Paxos Trust Co ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួនទៅលើការរក្សា និង​ ជួញដូរកាក់គ្រីបតូ។Mastercard ក៏បានទិញក្រុមហ៊ុន Cipher trace ផងដែរដើម្បីពង្រឹងប្រព័ន្ធគ្រ៊ីបតូរបស់ខ្លួន។

ប្រភព: https://arf.one/insights/the-differences-of-card-networks-approaches-towards-stablecoins/