ប្រទេសនីហ្សេរីយ៉ាហាមមិនអោយប្រជាជនដកលុយលើសពី 225$ ក្នុងមួយសប្តាហ៏ពី ATM

ប្រទេសនីហ្សេរីយ៉ាកំពុងចាត់ចំណាត់ការប្រទេសខ្លួនក្នុងការកាត់បន្ថយការចាយលុយជាក្រដាសប្រាក់ដោយអោយចាយលុយជាលក្ខណអេឡិចត្រូនិចវិញដោយប្រើលុយ eNaira ដែលជាលុយឌីជីថលរបស់ប្រទេសខ្លួនតែម្តង (CBDC)ស្របតាមនយោបាយ Cash-less Nigeria។

ធនាគារកណ្តាលរបស់នីហ្សេរីយ៉ាបានចេញមកប្រកាសថាចាប់តាំងពីថ្ងៃទី 6 តទៅបុគ្គលគ្រប់រូបគឺអាចដកលុយបានច្រើនបំផុត 45$ ក្នុងមួយថ្ងៃពី ATM ឬ 225$ ក្នុងមួយសប្តាហ៏។រីឯអាជីវករអាចដកបាន 1125$ ក្នុងមួយសប្តាហ៏បើចង់ដកលើសចំនួននេះពួកគេត្រូវបង់កម្រៃជើងសារដោយត្រូវបង់ 5% សម្រាប់បុគ្គលទូទៅ 10% សម្រាប់ម្ចាស់អាជីវកម្ម។ដោយមុនគោលនយោបាយនេះបុគ្គលធម្មតាអាចដកបាន 338$ និង អាជីវកម្ម អាចដកបាន1128$ ក្នុងមួយថ្ងៃ។

CBDC របស់ប្រទេសនេះបានបើកអោយប្រើតាំងតែថ្ងៃទី 25 តុលា​ ឆ្នាំ 2021 មកម្ល៉េះតែមានអ្នកប្រើតិចបំផុតដោយមានតែ 0.5% ប៉ុណ្ណោះដែលប្រើ eNaira យោងតាមទិន្នន័យថ្ងៃទី 25 ខែ តុលាឆ្នាំ 2022។

ប្រភព: https://cointelegraph.com/news/nigeria-bans-atm-cash-withdrawals-over-225-a-week-to-force-use-of-cbdc