ប្រទេសនីហ្សេរីយ៉ាហាមមិនអោយប្រជាជនដកលុយលើសពី 225$ ក្នុងមួយសប្តាហ៏ពី ATM

ប្រទេសនីហ្សេរីយ៉ាកំពុងចាត់ចំណាត់ការប្រទេសខ្លួនក្នុងការកាត់បន្ថយការចាយលុយជាក្រដាសប្រាក់ដោយអោយចាយលុយជាលក្ខណអេឡិចត្រូនិចវិញដោយប្រើលុយ eNaira ដែលជាលុយឌីជីថលរបស់ប្រទេសខ្លួនតែម្តង (CBDC)ស្របតាមនយោបាយ Cash-less Nigeria។ ធនាគារកណ្តាលរបស់នីហ្សេរីយ៉ាបានចេញមកប្រកាសថាចាប់តាំងពីថ្ងៃទី 6 តទៅបុគ្គលគ្រប់រូបគឺអាចដកលុយបានច្រើនបំផុត 45$ ក្នុងមួយថ្ងៃពី ATM ឬ 225$ ក្នុងមួយសប្តាហ៏។រីឯអាជីវករអាចដកបាន 1125$ ក្នុងមួយសប្តាហ៏បើចង់ដកលើសចំនួននេះពួកគេត្រូវបង់កម្រៃជើងសារដោយត្រូវបង់ 5% សម្រាប់បុគ្គលទូទៅ 10%

Read more

តើ CBDC អាចមកជំនួសគ្រ៊ីបតូដែរឬទេចឹងយើងមកដឹងទាំងអស់គ្នាថាអ្វីជា CBDC?

Central Bank Digital Currency (CBDC) គឺជាToken ឌីជីថលដែលស្រដៀងទៅនឹងគ្រ៊ីបតូដែរតែវាបង្កើតដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ លុយឌីជីថល(CBDC)គឺតម្លៃរបស់វាស្មើទៅនឹងលុយរបស់ប្រទេសនីមួយៗដែលបង្កើតវាមក។ មានប្រទេសជាច្រើនបាន និង កំពុងតែអភិវឌ្ឈន៏រូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ ដោយសារតែមានប្រទេសជាច្រើនកំពុងតែស្រាវជ្រាវនិងបង្កើតវាមកដូចនេះវាចាំបាច់ណាស់ដែលអ្នកទាំងអស់គ្នាគួរតែដឹងពីវាអោយបានច្បាស់។ លុយដែលយើងយកមកចាយរាល់ថ្ងៃ (Fiat money) គឺបង្កើតដោយរដ្ធាភិបាលដែលមិនមានទ្រព្យសម្បត្តិណា(មាស ឬ របស់មានតម្លៃ)ទៅធានាតម្លៃរបស់វាទេ។ វាបង្កើតមកក្រោមទម្រង់ជាបំណុល ពន្ធ

Read more

Swift កំពុងសាកល្បងប្រើបច្ចេកទេស Decentralized

Swift គឺជាមធ្យោបាយវេរលុយឆ្លងប្រទេសបានកំពុងព្យាយាមយកបច្ចេកទេស Decentralized មកប្រើដើម្បីយកលុយ Digital ប្រចាំប្រទេសនីមួយៗ(CBDC) មកប្រើជាមធ្យោបាយវេរលុយឆ្លងប្រទេស។Swift បានសហការជាមួយ Capgemini (ក្រុមហ៊ុនផ្តល់សេវាបច្ចេកទេសDigital របស់ប្រទេសបារាំង) ដើម្បីសម្រេចការសាកល្បងនេះ។Swift ក៏បានអោយដឹងទៀតថាការសាកល្បងនេះគេនឹងសហការជាមួយ Platform Corda និង Quorum ដើម្បីបង្កើតបញ្ជីDecentralised ដោយឡែកពីបញ្ជីដែលមានបច្ចុប្បន្នសិន ហើយបើការសាកល្បងបានសម្រេចSwiftអាចនឹងយកបច្ចេកទេសនេះមកប្រើក្នុងPlatformខ្លួនតែម្តង។

Read more