Binance ត្រៀមបន្តដេញថ្លៃទិញក្រុមហ៊ុនក្ស័យធន Voyager

Binance US ត្រៀមបន្តធ្វើការដេញថ្លៃទៅលើក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូឈ្មោះ Voyager ដែលបានក្ស័យធនកាលពីLUNA បានដួលរលំ។ កាលពីការដេញថ្លៃលើកមុនក្នុងខែកញ្ញាក្រុមហ៊ុន FTX បានឈ្នះការដេញថ្លៃទិញ Voyager ដែលបានឈ្នះក្រុមហ៊ុន Wave Financial និង Binance។

ដោយសារតែក្រុមហ៊ុន FTX បានប្រកាសក្ស័យធនទើបធ្វើអោយមានការដេញថ្លៃទៅលើក្រុមហ៊ុន Voyager ជាថ្មីម្តងទៀតហើយ Binance US, Wave Financial និង Cross Tower ក៏មាននឹងមកចូលរួមការដេញថ្លៃជាថ្មីម្តងទៀតដែរ។

លោក Thomas Braziel មានការព្រួយបារម្ភទៅលើការស្នើសុំផ្តាច់កុងត្រារវាង Voyager និង FTX ហើយ អាចធ្វើអោយប្រាក់បញ្ចាំរបស់អ្នកវិនិយោគអាចនឹងមិនអាចយកមកវិញបានដោយសារតែការស្នើសុំនេះគឺធ្វើឡើងសម្រាប់តែ FTX US រីឯ អតិថិជនផ្សេងទៀតគឺមិនពាក់ព័ន្ធ។

Binance ក៏ទើបតែបានប្រកាសទាក់ទងនឹងគម្រោង Industry recovery fund សម្រាប់ជួយដល់ក្រុមហ៊ុនដែលបានក្ស័យធនផងដែរ។

ប្រភព: https://www.coindesk.com/business/2022/11/17/binance-to-relaunch-bid-for-bankrupt-lender-voyager-source