ហេតុអ្វីបានជាគ្រ៊ីបតូធ្លាក់ថ្លៃខ្លាំងម៉្លេះថ្ងៃនេះ

ថ្ងៃនេះកាក់ BTC (-5%), ETH(-6.7%), BNB(-1.38%),SOL(-11%),FTT(-24.47%) អាចនិយាយបានថាជាដើមអាទិត្រដែលមិនល្អសម្រាប់អ្នកវិនិយោគគ្រ៊ីបតូក៏ថាបាន។ សម្រាប់កាក់ FTT ធ្លាក់គឺមកពីពត៍មានកាលពីម្សិលមិញដែលអ្នកអាចអានបន្ថែមនៅទីនេះ។ រីឯកាក់ SOL ធ្លាក់ក៏អាចមកពីពត៍មានម្សិលមិញពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគ Alameda Research ដែលបានវិនិយោគទៅលើកាក់ FTT ហើយក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនដែលមានកាក់ SOL ធំមួយក្នុងលោកផងដែរដែលមានកាក់ SOL 292 លានដុល្លារ(អាចយកប្រើលក់បាន), 863 លានដុល្លារ(មិនអាចយកលក់បានព្រោះ Locked), 41 លានដុល្លារ(កាក់បញ្ចាំរបស់អ្នកវិនិយោគ)។ អុ្នកវិនិយោគយល់ឃើញថាជាទូទៅក្រុមហ៊ុនវិនិយោគធំបែបនេះគឺគេមានការគ្រប់គ្រងហានិភ័យដោយសម្រេចចិត្តលក់កាក់ឬទ្រព្យសម្បត្តិបើក្រុមហ៊ុនខាតដល់កម្រិតក្រហមដែលក្រុមហ៊ុនបានកំណត់ហើយក្រុមហ៊ុន Alameda ក៏បានខាតទៅលើកាក់ FTT ដែលខ្លួនវិនិយោគមិនតិចដែរកាលពីម្សិលមិញមកដល់ថ្ងៃនេះដូច្នេះអ្នកវិនិយោគក៏មានភាពភ័យខ្លាចក្រុមហ៊ុន Alameda Research លក់កាក់ SOL របស់គេអ្នកវិនិយោគក៏បានលក់កាក់SOL ដែលខ្លួនមាន។ រីឯកាក់ BTC,ETH,BNB ដែលធ្លាក់ថ្លៃក៏អាចមកពីកាក់ FTT ធ្លាក់ថ្លៃខ្លាំងផងដែរព្រោះយើងអាចទៅមើលករណីកាក់ LUNA បានពេលដែលវាធ្លាក់ថ្លៃខ្លាំងវាក៏បានធ្វើអោយកាក់ផ្សេងៗធ្លាក់ថ្លៃតាមនឹងដែរ។

ប្រភព: https://www.coindesk.com/markets/2022/11/07/market-wrap-solana-plunge-highlights-major-cryptos-day-in-the-red/