មូលហេតុដែលគម្រោងមួយរបស់ GALA ត្រូវបានគេហ៊ែកបានចេញហើយ

SlowMist គឺជាក្រុមហ៊ុនស្រាវជ្រាវសន្តិសុខBlockchain បានរាយការណ៏ថាមូលហេតុដែលGALA ត្រូវបានគេហ៊ែកគឺដោយសារចោរបានទៅលួច Private Key ដែលគម្រោងមួយនេះបានរក្សាក្នុង Github បើអញ្ចឹងមែនវាជារឿងដែលគួរអោយខ្មាសអៀនបំផុតព្រោះគម្រោងរាប់រយលានដុល្លារតែធ្វេសប្រហែសលើការរក្សា Private Key។ បញ្ជាក់គម្រោងមួយរបស់GALA ដែលត្រូវបានគេលួចនោះគឺ pNetwork ដែលជាម្ចាស់កាក់ pGala។ គម្រោងនេះនឹងចែក Airdrop BNB និង GALA ជូនអ្នកវិនិយោគដែលទទួលរងគ្រោះជាមួយការហ៊ែកឡើកនេះផងដែរ។

យើងមកដឹងពីភាសាបច្ចេកទេសទាក់ទងនឹង Smart Contract បន្តិចទាក់ទងនឹងការលួចឡើកនេះ Smart Contract របស់ pNetwork មាន Admin role ដែលមាននាទីក្នុងការកំណត់Address admin ថ្មីរបស់ Proxy contract ហើយ Default Admin Role មាននាទីក្នុងការបង្កើតកាក់ pGala ដោយប្រើមុខងារ Minter Role។ នៅពេលដែលចោរលួចPrivate Key របស់proxy admin គឺមានន័យថាវាចង់បង្កើតកាក់ pGala ទៅលក់ពេលណាក៏បានដែរ។ហើយចោរក៏បានធ្វើបែបនោះមែនដោយវាបានបង្កើតកាក់ 2 ពាន់លានកាក់ pGALA តែសំណាងល្អដែលក្រុមការងារ pNetwork បានដឹងទាន់ពួកគេក៏បានទៅបង្កើតកាក់ pGALA ដើម្បីទៅដកLiquidity Pool ក្នុង​PancakeSwap មុនចោរទៅដក។ ចោរក៏បានដកដែរតែបានមិនច្រើនបើធៀបទៅនឹងចំនួនកាក់ដែលវាមាន។

ប្រភព: https://cointelegraph.com/news/report-gala-token-exploit-resulted-from-public-leak-of-private-key-on-github