Matter Labs បានបើកអោយប្រើ zkSync 2.0 Mainnet ហើយដែលមានឈ្មោះថា Baby Alpha
សម្រាប់អ្នកអត់ទាន់ដឹងថាអ្វីជា zkSync អាចចុចតំណនេះបាន។ Matter Labs គឺជាក្រុមការងារនៅពីក្រោយ zkSync ហើយថ្មីៗនេះពួកគេបានបើក Mainnet ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Baby alpha។ ក្នុង Mainnet នេះអ្នកអភិវឌ្ឃន៏អាចតម្លើង Smart Contract ដើម្បីគម្រោង Defi, NFT និង Dapp ផ្សេងៗទៀតបាន។ គម្រោង Blockchain មួយនេះគឺប្រើបច្ចេកទេសZero-knowledge ដែលអាចយក Smartcontract នៅលើ Ethereum មកប្រើបានផងដែរហើយ EVM របស់វាត្រូវបានហៅថា zk-EVM។
សម្រាប់ខែដំបូងអ្នកទូទៅមិនទាន់ត្រូវបានអនុញ្ញាត្តិអោយចូលទៅលេង ឬ វិនិយោគបានទេរីឯអ្នកអភិវឌ្ឃន៏ដែលមិនមែនជាក្រុមការងារ Matter Labs ក៏មិនទាន់អាចចូលតម្លើង Smart Contract បានផងដែរ។ ក្រោយពីខែទីមួយបានបញ្ចប់វានឹងបើក fair Alpha ដែលអ្នកអភិវឌ្ឃន៏ដែលចាប់អារម្មណ៏អាចចូលតម្លើង smart contract បានដែលសព្វថ្ងៃមានគម្រោងដែលចាប់អារម្មណ៏ចំនួន 100 គម្រោងរួមទាំងមាន Uniswap ផងដែរ។
ហើយការដាក់អោយប្រើជាផ្លូវការអាចនឹងចុងឆ្នាំនេះ។
ប្រភព: https://www.theblock.co/post/180846/matter-labs-releases-first-phase-of-zksync-2-0-mainnet-called-baby-alpha