កាក់ ETHPoW បានធ្លាក់ថ្លៃដល់ទៅ 70% ក្រោយបើក Mainnet
កាក់ ETHPoW គឺជាកាក់បន្តរបស់ Ethereum Proof Of Work បន្ទាប់ពី Ethereum ប្តូរទៅប្រើ Proof Of Stake។ ក្រោយពេលដែល Ethereum ប្តូរទៅប្រើ Proof Of Work ទៅ Chain ចាស់របស់វាក៏ត្រូវបានHardfork បង្កើតដោយសហគមន៏ដែលគាំទ្រ Proof Of Work ហើយកាក់ក្នុង Chainនេះត្រូវបានហៅថា ETHPoW មានន័យថាអ្នកដែលធ្លាប់មានកាក់ ETH ក្នុង Chain ចាស់ទាំងអស់នឹងទទួលបានកាក់ ETHPoW ស្មើនឹងចំនួនកាក់ដែលធ្លាប់មានគ្រាន់តែបន្ថែម Chain ETHPoW ចូលទៅយើងនឹងឃើញហើយ។កាក់ ETHPoW ក៏បានធ្លាក់ថ្លៃភ្លាមៗពី 60$ សល់ត្រឹម 8$ ក្រោយពេលវាបានបើក Mainnet អោយវេរទៅលក់ក្នុង CEX(FTX,Gate.io,Kraken) បាន។
ទន្ទឹមនឹងនេះលោក Chandler Guo ដែលជាអ្នកគាំទ្រEth Proof Of Work បានអោយដឹងថាអ្នកជីកកាក់ដែលជា Proof Of Work នឹងបរាជ័យហើយមានតែ10% ប៉ុណ្នោះដែលអាចនៅបន្តជីកកាក់ ETHPoW និង ETC បានលោកបានអោយដឹងថាពួកដែលអាចនៅជីកបានទាំង 10% គឺដោយសារពួកគេ នៅប្រទេសដែលថ្លៃអគ្គិសនីថោក ឬ Free ក៏មានដែរហើយដូចបានដឹងដោយសារតែក្រុមការងារផ្លូវការរបស់ Ethereum បានឈប់អភិវឌ្ឈន៏គម្រោង Proof Of Work នោះវានឹងធ្វើអោយការជីកមានបញ្ហាច្រើនទៀតផង។
ប្រភព: https://www.coindesk.com/tech/2022/09/16/chandler-guo-predicts-90-of-pow-miners-will-go-bankrupt/