តម្លៃកាក់គ្រីបតូបានធ្លាក់ភ្លាមៗបន្ទាប់ពីការប្រកាសទិន្នន័យ CPI
ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានប្រកាសទិន្នន័យ CPI(សន្ទស្សន៏នៃតម្លៃដែលត្រូវចំណាយដើម្បីការរស់នៅរបស់ប្រជាជន) នៅពេលល្ងាចមិញនេះ។ ក្រោយប្រកាសចប់កាក់គ្រីបតូ និង ហ៊ុនក៏បានធ្លាក់ថ្លៃដោយសារតែទិន្នន័យដែលបានចេញមកគឺលើសពីការរំពឹងទុកគឺ CPI បានកើន +0.1% ធៀបជាមួយខែមុនរីឯការរំពឹងទុកគឺ -0.1% និង +8.3% ធៀបជាមួយឆ្នាំមុនឯការរំពឹងទុកគឺតែ +8.1% ទេ។
សួរថាហេតុអ្វីទិន្នន័យ CPI ពាក់ព័ន្ធដល់កាក់គ្រីបតូ?
CPI ពាក្រពេញរបស់វាជាភាសាអង់គ្លេសគឺ Consumer Price Index គឺជាតួលេខនៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនក្នុងការរស់នៅបើ តួលេខកើនឡើងមានន័យថាប្រជាជនត្រូវចាយលុយច្រើនជាងមុនដើម្បីរស់នៅប្រចាំថ្ងៃហើយផ្ទុយទៅវិញបើតួលេខ CPI ថយចុះ។សហរដ្ធអាមេរិកគឺជាប្រទេសមហាអំណាចសេដ្ធកិច្ច ហើយ លុយតម្កល់របស់ប្រទេសមួយចំនួនធំគឺជាលុយដុល្លារដូចនេះលុយដុល្លារដើរតួរសំខាន់ក្នុងការកំណត់ទិសរបស់សេដ្ធកិច្ចពិភពលោកទាំងមូល។ការដែលតួលេខ CPI ឡើងមានន័យថាលុយកកំពុងចុះថោកឬហៅថា អតិផរណាដូចនេះដើម្បីកែសេដ្ធកិច្ចអោយមករកភាពដូចដើមវិញ សហរដ្ធអាមេរិកចាំបាច់ត្រូវតម្លើងអត្រាការប្រាក់ដើម្បីប្រមូលលុយចូលធនាគារកណ្តាលវិញកាលដែលលុយក្នុងទីផ្សារថយចុះវានឹងធ្វើអោយលុយឡើងថ្លៃ។ស្ថាប័នវិនិយោគ និង ក្រុមហ៊ុនធំៗចាប់ផ្តើមលក់ទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ដើម្បីមកកាន់លុយដុល្លារវិញហើយគ្រីបតូគឺមួយក្នុងចំណោមទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ផងដែរ។ អ្នកវិនិយោគដែលបានដំណឹងទាំងនេះមុនគេគឺនឹងចាប់ផ្តើមលក់គ្រីបតូរបស់ខ្លួនដើម្បីការពារខ្លាចតម្លៃរបស់វាធ្លាក់ខ្លាំងនៅពេលដែលស្ថាប័នធំៗសម្រុកលក់។
ប្រភព: https://decrypt.co/109584/bitcoin-ethereum-drop-5-in-an-hour-amid-hot-us-inflation-figures