NFT ក្នុងInstagram នឹងត្រូវដាក់អោយប្រើ100 ប្រទេសបន្ថែមទៀត

META អតីតឈ្មោះ Facebook បានប្រកាសតេស្តសាកល្បងប្រើ NFT ក្នុង Instagramកាលពីខែឧសភា។ ការតេស្តសាកល្បងនោះបានដាក់អោយប្រើតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ ថ្ងៃនេះក្រុមហ៊ុន META បានដាក់អោយប្រទេស100 បន្ថែមទៀតនឹងបានប្រើមុខងារចែករំលែក NFTរបស់ខ្លួន ក្នុង Instagram រួមមានប្រទេសនៅអាហ្វ្រិច អាស៊ីប៉ាស៊ីភិច មជ្ឈិមបូព៌ា និង អាមេរិក។ លើសពីនឹងទៅទៀត Meta បានប្រកាសថាCoinbase wallet, Dapper wallet នឹងត្រូវបានជ្រើសរើសជាWallet ដែលអាចប្រើជាមួយInstagram បាន។ ហើយInstagram ក៏នឹងប្រើប្រាស់ Blockchain Flow ផងដែរ(នេះជាមូលហេតុដែលធ្វើអោយតម្លៃកាក់ Flow ឡើងថ្លៃថ្ងៃនេះផងដែរ។)

ប្រភព: https://techcrunch.com/2022/08/04/meta-is-expanding-nft-support-on-instagram-to-100-countries/