ក្រុមហ៊ុនគ្រឿងអលង្ការល្បី Tiffany and Co. បានបង្ហាញតម្លៃខ្សែករូបស្វា Ape ក្នុងតម្លៃ 5 មុឺនដុល្លារ។
ថ្មីៗនេះក្រុមហ៊ុន Tiffany and Co. ដែលជាក្រុមហ៊ុនគ្រឿងអលង្ការល្បីឈ្មោះមួយបានបង្អួតខ្សែក មានបន្ទោងស្វា Ape ដាំពេជ្រ(ពេជ្រ និង ត្បូង 30គ្រាប់ ) ក្នុងតម្លៃ 5 មុឺនដុល្លារ(30ETH)ពិសេសជាងនឹងទៅទៀតគឺវាលក់អោយតែអ្នកដែលបានទិញ NFT រូបស្វាតែប៉ុណ្ណោះហើយវាផលិតតែ 250ខ្សែកទេ។
Tiffany and Co. នឹងចាប់ផ្តើមបើកលក់វានៅថ្ងៃទី 5 ខែសីហានេះ ហើយអ្នកដែលមានNFT APE គឺអាចទៅចុះឈ្មោះទិញបាន។ Tiffany and Co. បានចាប់ដៃគូជាមួយ start up Chain ក្នុងការបង្កើតវេបសាយអោយអ្នកមាន NFT Ape ទៅចុះឈ្មោះទិញ។ Tiffany អាចរកលុយបានដល់ទៅ 12លានដុល្លារបើសិនលក់ខ្សែកខ្លួនដាច់អស់។
រឿងដែលយើងអាចទទួលបានពីពត៏មាននេះគឺ យើងសង្កេតថា Brand ល្បីៗកំពុងតែយក NFT មកធ្វើទីផ្សារអោយជំនួញរបស់ខ្លួន ហើយ NFT ក៏កំពុងតែត្រូវបានយកមកប្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុនផងដែរ។
ប្រភព: https://www.coindesk.com/business/2022/08/01/jewelry-brand-tiffany-and-co-unveils-50k-cryptopunk-necklaces