Solana ស្ងាត់ៗបើកហាងអច្ឆរិយ:នៅទីក្រុង Newyork

ឡូយណាស់ Solana foundation បានបើកហាងដ៏ទំនើបមួយទាក់ទងនឹងគ្រីបតូមានឈ្មោះថា Solana Space នៅ Hudson Yards ទីក្រុង Newyork។នៅក្នុង ហាង Solana Space អ្នកអាចសិក្សា និង យល់បន្ថែមអំពី Web3, ការប្រតិបត្តិការរបស់ Solana ហើយក្រុមការងារហាងនឹងបើក Wallet solana អោយអតិថិជន ហើយនឹងបង្រៀនពីការវេរលុយ ក៏ដូចជាការជួញដូរ NFT ផងដែរ។ ផងដែរអតិថិជនក៏អាចមកទិញសម្ភារប្រើប្រាស់ ក៏ ដូចជាសម្លៀកបំពាក់ដែលមានយីហោ Solana ផងដែរ។

រឿងដែលគួរអោយកត់សម្គាល់គឺ គម្រោង គ្រីបតូ ក៏ដូចជា NFT នាំគ្នាបញ្ជ្រៀតខ្លួនចូលក្នុងការរស់នៅប្រចាំថ្ងៃកាន់តែច្រើនៗទៅហើយ ដូចជា ម្ចាស់ NFT Bored Ape នៅLos Angeles ក៏បានបើកភោជនីយដ្ធានជាស្ទាយ Bored Ape ហើយគម្រោង Metaverse មួយចំនួនៗក៏បានចាប់ដៃគួរជាមួយតារាល្បី និង បុគ្គលល្បីៗផងដែរ។

ប្រភព: https://decrypt.co/106088/solana-spaces-irl-store-web3-embassy-new-york