Ripple​​ ចាប់ដៃគូជាមួយ Peersyst Technology បង្កើតប្លង់ដីដោយប្រើ Blockchain នៅប្រទេស កូឡុំប៊ី

Ripple គឺជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា Blockchain បានចាប់ដៃគូជាមួយ ក្រុមហ៊ុនបង្កើត Software Peersyst Technology បានប្រកាសប្រព័ន្ធគ្រប់គ្រងប្លងដីនៅក្នុង Blockchain ដោយប្រើប្រាស់ Blockchain Ripple។ ប្រព័ន្ធគ្រប់គ្រងប្លង់ដីនេះត្រូវបានដាក់ឈ្មោះថា XRPL (XRP Ledger) ដែលជាប្រព័ន្ធបើកចំហរអ្នកដែលចង់មើលថាប្រព័ន្ធនេះធ្វើការដូចម្តេចអាចចូលបានរួមតាំងអាចយកទៅអភិវឌ្ឃបន្តទៀតផង។ ក្រុមហ៊ុន Peersyst Technology ក៏បានធ្វើការព្រមព្រៀងជាមួយរដ្ឌភិបាលរបស់ប្រទេស កូឡុំប៊ីក្នុងការបង្កើតប្លង់ដីក្នុង Blockchain រួចមកហើយដែរ ដែលក្រុមហ៊ុន Peersyst Technology សង្ឃឹមថាប្រព័ន្ធមួយនេះនឹងជួយអោយការទិញដូរអចលនវត្ថុនឹងលឿងជាងមុន។

ប្រភព: https://u.today/ripple-first-version-of-colombias-land-registry-debuts-on-xrpl-in-historic-feat