កាក់ SAND ឡើងដល់ទៅ20%ភាគរយកាលពីម្សិលមិញក្រោយពីកិច្ចប្រជុំការបង្កើតស្តង់ដារសម្រាប់ Metaverse
នាយកប្រតិបត្តិបានអោយដឹងថា ការលក់ Platform Sandbox អោយទៅ Meta គឺនឹងមិនកើតឡើងឡើយទោះយ៉ាងណាក៏កាក់Sand ក៏នៅតែឡើងក្រោយពីមានការប្រជុំបង្កើតស្តង់ដារសម្រាប់ Metaverse។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់កាក់ Sand បានឡើងដល់ទៅ 20% ក្នុងរយពេល 24h ដែលឡើងដល់តម្លៃ 1.31$ ក្នុងមួយកាក់ដូចជាគ្នាទៅជាមួយកាក់ MANA ផងដែរដែលវាបានឡើងដល់ទៅ 9% ទៅដល់ 1.02$ ក្នុងមួយកាក់។ The Sandbox និង Decentraland គឺជាហ្គេមក្នុងEthereum Blockchain ដែលអ្នកវិនិយោគអាចចូលទិញដីក្នុងPlatform របស់គេបានដែលតម្លៃពេលខ្លះឡើងដល់ទៅ រាប់លានដុល្លារ ហើយម្ចាស់ដីអាចនឹងទទួលបានអត្ថប្រយោជន៏នៅថ្ងៃអនាគតក្រោយពី Platform បានអភិវឌ្ឃមុខតំណែងថ្មី។ជួនកាលដីទាំងនោះត្រូវបានក្រុមហ៊ុនធំៗទិញទៀតផង។
នៅក្នុងកិច្ចប្រជុំមានវត្តមានក្រុមហ៊ុនTechnology ធំៗជាច្រើនដែលរួមមានក្រុមហ៊ុន Alibaba, Sony ទៀតផងដែលពួកគេយល់ព្រមសហការគ្នាបង្កើតជាស្តង់ដារមួយសម្រាប់ Metaverse។
ប្រភព: https://decrypt.co/103844/sand-gains-almost-20-in-wake-of-tech-giants-metaverse-announcement