Meta និង ក្រុមហ៊ុនយក្សធំៗផ្សេងទៀតកំពុងប្រជុំអំពីការកំណត់ស្តង់ដារនៃ Metaverse ដោយមិនមានវត្តមានក្រុមហ៊ុន Apple

កាលពីថ្ងៃទី 21 ខែ មិថុនាកន្លងមកនេះក្រុមហ៊ុន Meta, Microsoft និងក្រុមហ៊ុនយក្សធំដ៏ទៃទៀតបានចូលពិភាក្សាគ្នាទាក់ទងនឹងការបង្កើតស្តង់ដារនៃការបង្កើតMetaverse ដែលកិច្ចប្រជុំនោះមានឈ្មោះថា Metaverse Standards Forum ដែលស្រដៀងគ្នាទៅការកំណត់ស្តង់ដាររបស់វេប the World Wide Web Consortium(W3C)

កិច្ចប្រជុំនេះមានក្រុមហ៊ុនធំៗដ៏ទៃផ្សេងទៀតដូចជា Autodesk, Epic Game, Huawei, Ikea, NVIDIA, Qualcomm, Sony, Unity​ តែ​ចម្លែកត្រង់ថាអត់មានក្រុមហ៊ុន Apple, Alphabet, Roblox, និង Niantic។ Neil trevett ជាCEO របស់ NVIDIA បានអោយដឹងថាកិច្ចប្រជុំគឺបើកឧកាសអោយគ្រប់ក្រុមហ៊ុនដែលធ្វើរឿងទាក់ទងនឹងMetaverse អាចចូលរួមបានទាំងអស់។

ប្រភព: https://www.reuters.com/technology/meta-other-tech-giants-form-metaverse-standards-body-without-apple-2022-06-21/