Solana Labs បានប្រកាសពីគម្រោងដែលអាចអោយអ្នកប្រើប្រាស់ៗWeb3 បានយ៉ាងងាយស្រួលក្នុងទូរស័ព្ទរបស់គេ។

Solana Labs ដែលជាក្រុមនៅពីក្រោយBlockchain Solana (កាក់ Sol) បានប្រកាសអំពីគម្រោងទាក់ទងនឹង Software(Solana Mobile Stack- SMS) ដែលពួកគេកំពុងតែអភិវឌ្ឃដែលអាចជួយអោយ Developer អាចបង្កើតកម្មវិធី Web3 អោយអ្នកប្រើប្រាស់ៗWeb3 ក្នុងទូរស័ព្ទបានយ៉ាងងាយស្រួល ហើយ ក៏បានប្រកាសពីគម្រោងបង្កើតទូរស័ព្ទរបស់ខ្លួនផងដែរដែលមានឈ្មោះថា Saga (android) ដែលអាចនឹងបង្កើតរួចរាល់នៅឆ្នាំ 2023

Solana Mobile Stack គឺជាកម្មវិធីដែលអ្នកអភិវឌ្ឃយកទៅអភិវឌ្ឃបន្ថែមបានដោយមិនចាយលុយ វាថែមទាំងមានមុខងារផ្សេងជាច្រើនដូចជា the Mobile Wallet Adapter(កម្មវិធីដែលអាចប្រើទាក់ទងនឹងការចាយវាយលុយជាCrypto របស់ Solana), មុខងារមួយទៀតមានឈ្មោះថា Seed Vault វាជាកម្មវិធីដែលអាចរក្សា Private Key និង Seed Phrase អោយមានសុវត្ថិភាពខ្ពស់មួយកម្រិតទៀត, មុខងារចុងក្រោយគឺមុខងារចាយ Crypto សម្រាប់ទូរស័ព្ទAndroid

និយាយអំពីទូរស័ព្ទដែលSolana Labs ត្រៀមនឹងផលិតគឺមានឈ្មោះថា Saga ដែលប្រើ CPU: Snapdragon 8+ gen1 , 6.67 អ៊ីញ OLED, Ram: 12 GB, Storage: 512GB ដែលអាចនឹងដាក់លក់នៅឆ្នាំ 2023 ក្នុងតម្លៃ $ 1000 ហើយបានបើកអោយអ្នកចាប់អារម្មណ៏កក់ទុកជាមុនចំនួន $100 ដើម្បីអោយក្រុមការងារ Solana Labs ពន្លឿនការអភិវឌ្ឃ។ទូរស័ព្ទត្រូវបានDesign ជាពិសេសសម្រាប់អ្នកលេងCrypto ព្រោះវាមានបន្ថែមប្រព័ន្ធការពារ Private key និង Seed Phrase របស់អ្នកប្រើប្រាស់។

ប្រភព: https://decrypt.co/103680/solana-launches-mobile-platform-android-smartphone