លោក Vitalik Buterin សហស្ថាបនិក Ethereum បានឃើញពីហានិភ័យនៃ Proof of Stake របស់ Ethereum

ក្នុងថ្ងៃនេះលោក Vitalik ដែលជាសហសហស្ថាបនិកនៃគម្រោងកាក់ Ethereum បាននិយាយក្នុងកម្មវិធីនៅ តៃប៉ិ អំពីបញ្ហាដែល Ethereum កំពុងតែជួបពាក់ព័ន្ធនឹងការដាក់អោយប្រើមុខងារ Proof Of Stake របស់ខ្លួនដែលធ្វើអោយភាពមជ្ឈការរបស់ Ethereum កើតមានកាន់តែខ្ពស់។ និយាយអោយស្រួលស្តាប់គឺ Blockchain Ethereum គឺកំពុងតែគ្រប់គ្រងដោយមនុស្សមួយចំនួនតូចដែលកំពុងកាន់កាប់កាក់ ETH និងធ្វើខ្លួនជា Validator node មួយរបស់ Ethereum។ ដំបូងឡើយ Ethereum មានគោលបំណងអោយអ្នកប្រើប្រាស់ទូទៅដំណើរការ Node ដែលជា Validator Node មួយរបស់ Ethereum ដោយខ្លួនឯងតែដោយសារភាពលំបាកនៃការដំណើរការ Node ក៏ដូចជាមានអ្នកប្រើប្រាស់មួយចំនួនមិនមានកាក់ Eth គ្រប់គ្រាន់ដែលចាំបាច់ត្រូវតែមានរហូតដល់ 32 ETH ទើបអាចដំណើរការ Node បានដូច្នេះពួកគេយកកាក់ទៅដាក់ Stake ក្នុងគម្រោង Liquid Staking ជំនួសវិញព្រោះវាងាយស្រួលជាង។គម្រោង Liquid Stakin ធំៗដូចជា Lido Finance មានចំនួនកាក់ដែលកំពុងកាន់កាប់ដល់ទៅ 34.3 ពាន់លានដុល្លារដែលគ្រប់គ្រងកាក់ Eth ដែលកំពុង Staked ដល់ទៅ 30% ដែលសព្វថ្ងៃ Lido កំពុងមានក្រុមការងារដែលកំពុងដែលកំពុងដំណើរការ Node ចំនួន 35 បន្ទាប់មកមាន Binance និង Coinbase ក៏កំពុងគ្រប់គ្រងកាក់ ETH ដែលកំពុង Stake ច្រើនដែរ។

ដំណោះស្រាយរបស់លោក Vitalik ទៅលើរឿងនេះ

លោក Vitalik លើកយកដំណោះស្រាយមួយគឺ Rainbow Staking ដែលជាវិធីនៃការ Stake បែបថ្មីសម្រាប់អ្នកចង់ Stake កាក់ដោយខ្លួនឯងមិនពឹងពាក់គម្រោង Liquid Stake នោះទេ។វិធីនេះគឹធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជំនាញក៏ដូចជាបុគ្គលទូទៅអាចដំណើរការបានដោយខ្លួនឯង។ក្នុង Rainbow Staking គម្រោង Ethereum បានបែងចែកជា 2 បែបគឺ Heavy និង Light ដែល Heavy staking គឺត្រូវតែបំពេញប្រតិបត្តិការគ្រប់ Slot និង អាចត្រូវទទួលរងពិន័យ រីឯ Light Staking មិនចាំបាច់បំពេញប្រតិបត្តិការគ្រប់ Slot ទេគឺវាដើរតួដូចការចាប់ឆ្នោតបើអ្នកត្រូវឆ្នោតអ្នកនឹងត្រូវបានហៅអោយបំពេញចូលក្នុង Slot និងមិនទទួលរងពិន័យនោះទេ។ លោក Vitalik លើកទឹកចិត្តអោយអ្នកដែលមានកាក់ Eth ច្រើនគួរពិចារណាក្នុងការ Run node ដោយខ្លួនឯងកុំដាក់កាក់ ETH ទាំងអស់ចូលក្នុងគម្រោង Liquid Staking ព្រោះវាអាចនឹងធ្វើអោយ Ethereum អាចគ្រប់គ្រងបានដោយមនុស្សមួយចំនួនតូចនិងបាត់បង់ភាពវិមជ្ឈការ។

ប្រភព: theblock