ក្រុមហ៊ុនជីកកាក់Bitcoin ដ៏ធំមួយបានលក់កាក់ BTC ចំនួន 3,000 កាក់ ហើយត្រៀមនឹងឈប់ប្រើយុទ្ធិសាស្ត្រជីកហើយទុកលក់ពេលឡើងថ្លៃ។

Bitfarms គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការជីកកាក់ Bitcoin បានធ្វើការលក់កាក់របស់ខ្លួនចំនួន 3000 BTC ចូលទីផ្សារកាលពីម្សិលមិញក្នុងតម្លៃ​ $20,666 ក្នុង មួយ BTC ដែលសរុបគិតជាលុយក្រុមហ៊ុននេះបាន 62 លានដុល្លារពីការលក់កាក់។ក្រុមហ៊ុននេះបានអោយដឹងថាខ្លួនជីកកាក់ BTC បាន14 កាក់ក្នុងមួយថ្ងៃជាមធ្យមបើគិតជាលុយដុល្លារទៅគឺប្រហែល $280,000 ក្នុងមួយថ្ងៃ។ ការលក់នេះលោក Lucas ដែលជាប្រធានក្រុមហ៊ុនបានអោយដឹងថា ក្រុមហ៊ុនរបស់ខ្លួនត្រូវការលុយដើម្បីមកដំណើរការ ហើយ យកមកបង្វិលក្នុងក្រុមហ៊ុនរួមទាំងការ ជួសជុលឧបករណ៏ និង តម្រូវការផ្សេងរបស់ក្រុមហ៊ុនផងដែរ ជាមួយនឹងតម្លៃរបស់ BTC មិនសូវល្អទៀតដើម្បីរក្សាសុវត្ថិភាពផ្នែកហរិញ្ញវត្ថុដូច្នេះការលក់កាក់ គឺជាជម្រើសដ៏ល្អមួយគត់ដែលក្រុមហ៊ុនគួរតែធ្វើ។ គួរអោយដឹងផងដែរថា Bitfarm មិនមែនជាក្រុមហ៊ុនមួយទេដែលលក់កាក់ BTC ដែលជីកបានរបស់ខ្លួន សូម្បីតែក្រុមហ៊ុន Core Scientific, Argo Blockchain និង Riot ក៏បានលក់ដូចគ្នាដែរ។

ប្រភព: https://coinmarketcap.com/alexandria/article/major-bitcoin-mining-firm-sells-3-000-btc-and-abandons-hodling-strategy