វេបអោយខ្ចីគ្រីបតូមួយកំពុងតែប្រើគ្រប់មធ្យោបាយដើម្បីបានគ្រប់គ្រងលើករណីរបស់មហាសេដ្ធីក្នុងគោលបំណងបញ្ជាសការដួលរលំរបស់វេបខ្លួន

Solend គឺជាវេបផ្តល់សេវាការផ្ញើ និង កម្ជី នៅក្នុងBlockchain Solana។ Solend បានរាយការណ៏ថាមានករណីមួយដែលបានខ្ជីកាក់ក្នុងវេបរបស់ខ្លួនក្នុងចំនួនលុយយ៉ាងច្រើនហើយអាចធ្វើអោយវេបSolend ដួលរលំដោយសារការផ្តល់កម្ចីមួយនេះហើយអាចបង្កភាពវឹកវរដល់Blockchain Solana ផងដែរ។ ករណីនេះបានដំកល់កាក់Sol ចំនួន 5.7លានកាក់ដែលស្មើនឹង95% នៃកាក់ដែលបានផ្ញើក្នុងវេបសាយទាំងអស់ដើម្បីខ្ចីកាក់ USDC និង ETH គិតជាលុយដុល្លារគឺចំនួន 108 លានដុល្លារ។ បើសិនជាតម្លៃរបស់កាក់ Sol ធ្លាក់ក្រោម 22.3 ដុល្លារ​នោះ 20% នៃកាក់ដែលបានតម្កល់ដែលស្មើនឹង 21 លានដុល្លារគិតជាកាក់Sol នឹងត្រូវបានបង្ខំលក់ដែលអាចធ្វើអោយតម្លៃកាក់Sol ធ្លាក់ខ្លាំង។ ដើម្បីបញ្ជាសបញ្ហានេះវេបSolend ក៏បានសម្រេចចិត្តថានឹង ដោះស្រាយដោយប្រើមធ្យោបាយ”Over-the-counter ការបង្គាប់អោយមហាសេដ្ធីនោះសងលុយវិញ វាជួយមិនអោយមានភាពវឹកវរក្នុង​Platform”។

ប្រភព: https://www.cnbc.com/2022/06/20/users-of-defi-app-solend-block-attempt-to-take-over-whale-account.html