គណៈកម្មការមូលបត្រអាមេរិក (SEC) បានបញ្ឈប់ Blockfi ហើយផាកពិន័យជាទឹកប្រាក់ 100 លានដុល្លារ

Blockfi គឺជាវេបសាយអោយខ្ចី និង ទទួលការផ្ញើកាក់គ្រីបតូដែលផ្តល់អត្រាការប្រាក់ខ្ពស់។ ថ្មីៗនេះ គណៈកម្មការមូលបត្រអាមេរិកបានចាប់បានថាក្រុមហ៊ុនBlockfiបានបើកដោយខុសច្បាប់របស់សហរដ្ធអាមេរិក​ហើយផាកពិន័យទៅលើBlockfi ជាទឹកប្រាក់ចំនួន 100 លានដុល្លារ។ គណៈកម្មការមូលបត្រអាមេរិកបានអោយដឹងដូចខាងក្រោម:

វេបសាយ Blockfi ដែលមានអ្នកប្រើប្រាស់ដើម្បីធ្វើការខ្ចី ក៏ ដូចជាផ្ញើរបានការប្រាក់ដល់ទៅ ក្បែរ 600,000 នាក់ត្រូវបានផាកពិន័យដោយច្បាប់របស់សហរដ្ធអាមេរិកជាទឹកប្រាក់ចំនួន 100 លានដុល្លារ។ Blockfi ធ្លាប់មានលុយក្នុងវេបសាយរបស់ខ្លួនដល់ទៅ 14.7 ពាន់លានដុល្លារកាលពីឆ្នាំមុននៅពេលដែលគ្រីបតូបានថ្លៃខ្លាំង គឺជាក្រុមហ៊ុនទីមួយហើយដែលព្រមទទួលខុសចំពោះមុខច្បាប់និងព្រមបង់ពិន័យជាទឹកប្រាក់យ៉ាងច្រើនទាំងដែលគេអាចបដិសេដថាមិនបានប្រព្រឹត្តខុសព្រោះវាជាលើកទីមួយនៃច្បាប់សហរដ្ធអាមេរិកដែលបានចោតប្រកាន់ទៅលើ វេបសាយបែបនេះ។ Blockfi ទាក់ទាញអតិថិជនថ្មីដោយការផ្តល់អត្រាការប្រាក់ខ្ពស់ទៅលើការផ្ញើលុយច្រើនជាងធនាគារបច្ចប្បន្ន។ជាបណ្តោះអាសន្នBlockfi នឹងត្រូវបានបិទនៅសហរដ្ធអាមេរិករងចាំការបង្កើតសេវាកម្មថ្មីម្តងទៀតដោយស្របច្បាប់នៅសហរដ្ធអាមេរិក។

ប្រភព: https://www.paymentsjournal.com/sec-shuts-down-crypto-lending-platform-blockfi-and-fines-it-100m/