អ្នកវិនិយោគបានខាតលុយដល់ទៅ 1ពាន់លានដុល្លារជាមួយគម្រោងកាក់បោកប្រាស់កាលពីឆ្នាំ2021
យោងតាមរបាយការណ៏របស់ the Federal Trade Commision(FTC)-សហព័ន្ធគណៈកម្មការពាណិជ្ជកម្ម បានអោយដឹងថា កាលពីឆ្នាំ2021 មានជនរងគ្រោះដល់ទៅ 46,000 នាក់ដែលបានរាយការណ៏ពីការចាញ់បោកគម្រោងកាក់ផ្សេងៗដែលមានចំនួនទឹកប្រាក់គិតជាលុយដុល្លារគឺ ជាង 1 ពាន់លានដុល្លារ។ ជាង50ភាគរយបានចាញ់បោកគម្រោងបោកប្រាស់តាមរយ ការផ្សាយពាណិជ្ជកម្មតាមបញ្តាញសង្គមនានា ការផុស ក៏ដូចជាតាមរយការផ្ញើរសារដោយផ្ទាល់។Cryptocurrecy បានទាក់ទាញការចាប់អារម្មណ៏ពីសំណាក់អ្នកវិនិយោគជាថ្មីម្តងទៀតកាលពីឆ្នាំ2021 ហើយតម្លៃរបស់ BTC បានឡើងដល់ខ្ពស់$69,000 ក្នុងមួយ BTCបំផុតនៅក្នុងខែ វិច្ឆិកា ឆ្នាំ2021។
ក្នុងរបាយការណ៏បានអោយដឹងថា ចំនួនលុយដល់ទៅ $575 លានដុល្លារត្រូវបានចាញ់បោកតាមរយឧកាសវិនិយោគក្លែងក្លាយអនឡាញដែលជនរងគ្រោះបានជឿរជនបោកប្រាស់ ហើយយកលុយទៅអោយពួកគេជួយវិនិយោគអោយដើម្បីបានកម្រៃយ៉ាងច្រើនមកវិញ។នឹងជាង40% បានចាញ់បោកតាមរយប្រព័ន្ធសង្គមដូចជា Instagram, Facebook, WhatsApp និង Telegram។ យ៉ាងហោចណាស់ក៏ខាតអស់ប្រហែល $2,600 រួមជាមួយ កាក់BTC សម្រាប់ជនរងគ្រោះម្នាក់ៗ ហើយភាគច្រើនពួកគេចាយជា កាក់ USDT, និង ETH ទៅអោយជនបោកប្រាស់។